ម្តាយ និង​កូន​ត្រូវ​ចោរឆក់​កាបូប​អស់​លុយ​១​លាន​៩០​ម៉ឺន​ទាំង​ព្រឹក​ព្រលឹម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 March, 2017 ក+ ក-

​ដោយ​៖​បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​៖​ប្រជាពលរដ្ឋ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានបង្ហាញ​ការព្រួយបារម្ភ​ចំពោះ​បទល្មើស​លួច ឆក់ និង​ប្លន់​បន្ត​កើតមាន ច្រើន​ជា​ហូរហែរ ដែល​បានធ្វើ​សកម្មភាព​យ៉ាងសកម្ម​ដោយ​មិន​ខ្លាចរ​អើ​ង​អ្វី​ឡើយ​។​
​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែ​មិន​ឆ្នាំ​២០១៧​នេះ មាន​ម្តាយ​និង​កូន​២​នាក់​ត្រូវ​ចោរឆក់​កាបូប​យកទៅ​បាត់​ដោយ​សុវត្ថិភាព នៅ​ចំណុច​ដង​ន័​ង្គ​ល​ទល់មុខ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិតក្នុង​សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដោយ​នៅក្នុង​កាបូប​នោះ​មាន​លុយ​ចំនួន​ខ្មែរ​ចំនួន​១​លាន​៩០​ម៉ឺន ទូរស័ព្ទ​មួយគ្រឿង និង​មាន​អត្តសញ្ញាណ​ប័ត្រ​កាត​ក្រី​ម៉ូតូ ជនសង្ស័យ​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​។
​ទោះយ៉ាងណា​សមត្ថកិច្ច​នៅតែ​កំណត់​មុខ​សញ្ញាណ​មិនទាន់បាន​នៅឡើយ​ទេ​៕

17499623_1850314378540457_1464984676_o17499605_1850314398540455_72305266_o17454911_1850314385207123_254841498_o