យន្តហោះ​ខ្នាតតូច​ធ្លាក់ចំ​ផ្ទះ​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ក្នុង​រដ្ឋ Georgia
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2017 ក+ ក-

​អាមេរិក​៖​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Russia Today បាន​រាយការណ៍​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ថា យន្តហោះ​ឯកជន​ខា្ន​ត​តូច​មួយគ្រឿង​បាន​ធ្លាក់​លើ​លំនៅឋាន​មួយ​ខ្នង​បណ្តាល​ឲ្យ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ នៅក្នុង​ទីក្រុង Marietta នៃ​រដ្ឋ Georgia សហរដ្ឋអាមេរិក​។​
​ពុំទាន់​មាន​សេចក្តីរាយការណ៍​ណាមួយ​បញ្ជាក់​ពី​ការរង​របួស ឬ​បាត់​បង់ជីវិត​អ្នកដំណើរ​នៅក្នុង​យន្តហោះ​នៅឡើយ​ទេ ខណៈ​ភ្នាក់ងារ​សង្គ្រោះបន្ទាន់​កំពុង​ស្ថិតនៅ​កន្លែងកើតហេតុ​។
​អ្នកនាំពាក្យ​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ FAA របស់​អាមេរិក​បាន​និយាយថា យន្តហោះ​ឯកជន​ធុន Cessna Citation I ដែល​អាច​ផ្ទុក​មនុស្ស​បាន​ពី​០៥​នាក់​ទៅ​០៧​នាក់​នោះ ពេល​កំពុងធ្វើដំណើរ​ឆ្ពោះទៅកាន់​ព្រលានយន្តហោះ Fulton County បាន​ធ្លា​ក់នៅ​ភាគ​ខាងកើត​ព្រលានយន្តហោះ Cobb County នា​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​៕

fn-2017-03-25-09-38-51-0