ភ្លៀង​លាយ​ខ្យល់ក​ន្ទ្រា​ក់បំ​ផ្លាញ​ផ្ទះ​ពលរដ្ឋ​២​ខ្នង​នៅ​ស្រុក​រតនមណ្ឌល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ផ្ទះប្រជាពលរដ្ឋ​ចំនួន​២​ខ្នងបានរង​ការខូចខាត​ដោយ​គ្រោះធម្មជាតិ​ បន្ទាប់ពី​មាន​ភ្លៀង​មួយ​មេ​ធំ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ នៅវេលា​ម៉ោង ១៥ និង​០០​នាទី ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​អណ្តើក​ហែប ឃុំ​អណ្តើក​ហែប ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។​
សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់ថា ផ្ទះ​រង​ការ​ចំនួន​២​ខ្នង​៖១-​ផ្ទះ ឈ្មោះ មុត រតនា ភេទ​ស្រី អាយុ​៥៤​ឆ្នាំ មុខរបរ ធ្វើ​ចំការ រស់នៅ​ភូមិ​ស្វាយ​ជួរ ឃុំ​អណ្តើក​ហែប ស្រុក​រតនមណ្ឌល ទំហំ​៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី របើក​ស័ង្កសី​១២​សន្លឹក​។ ទី​២-​ផ្ទះ​ឈ្មោះ យ៉ា​ត សំ​យ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ធ្វើ​ចំការ រស់នៅ​ភូមិ​ព្រៃ​អំ​ពរ ឃុំ អណ្ដើក​ហែប ស្រុក​រតនមណ្ឌល ទំហំ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី របើក​ដំបូល​ខូចខាត​ទាំងស្រុង ៕

17467900_1850640091841219_211153708_n17495958_1850640101841218_1036226214_n 17506542_1850640071841221_1219010590_n