មុខសញ្ញា​កាច់​សោ​.​ក​ម៉ូតូ​យ៉ាងសកម្ម​២​នាក់​ត្រូវបាន​​បង្ក្រាប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 March, 2017 ក+ ក-

​ភ្នំពេញ​៖​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ដង្កោ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដែលជា​មុខសញ្ញា​កាច់​សោ​.​ក​ម៉ូតូ​យ៉ាងសកម្ម​បន្ទាប់ពី​មានការ​ចង្អុលបង្ហាញ​ជ​ន​រងគ្រោះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៧ ត្រង់ចំណុច​បន្ទប់​ជួល​ផ្លូវ​បេតុង​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​
​បើតាម​សម្ដី​លោក តុ​ន តូ​នី នាយប៉ុស្តិ៍​ដង្កោ​បានអោយដឹងថា ជនរងគ្រោះ​ដែលមាន​ឈ្មោះ យី ជួន ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ​មុខរបរ​លក់ដូ​នៅផ្ទះ​កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៧​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​២០១៦​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1DH.4414​ចត​ទុក​នៅមុខ​ផ្ទះ​ត្រូវបាន​ជនសង្ស័យ​លួច​កាច់​សោ ក​យកទៅ​បាត់​តែ​ពេលនោះ​រូបគាត់​មិនបាន​ទៅ​ដាក់ពាក្យ​បណ្ដឹង​ទេ​លុះ​មកដល់​ថ្ងៃកើតហេតុ​ប្អូនប្រុស​របស់គាត់​បាន​ប្រទះឃើញ​ជនសង្ស័យ​ស្នាក់នៅ​បន្ទប់​ជួល​នៅ​ភូមិ​កើតហេតុ​ខាងលើ​ក៏បាន​រត់​មក​ប្រាប់​ពេលនោះ​រូបគាត់​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិនគរបាល​ដង្កោ​ពេល​ទទួលបាន​ពាក្យ​ភ្លាម​លោក​មេ​ប៉ុស្តិ​បាន​ដឹកនាំ​កម្លាំង​ចុះមក​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​យកមក​សាកសួរ​នៅ​ប៉ុស្តិ៍​ដង្កោ​។​
​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ទី​១​មានឈ្មោះ សន តុ​ន ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​មាន​ស្រុកកំណើត​ភូមិ​ចេក​ឃុំ​ដូង​ស្រុក​បាទី​ខេត្តតាកែវ ទី​២ ឈ្មោះ ពេ​ជ្យ គឹម​ហេង ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មុខរបរ​ជាងផ្សារដែក​មាន​ស្រុកកំណើត​ភូមិ​កំពុង​អុស​ឃុំ​ផ្សារឆ្នាំង​ស្រុក​កំពុងឆ្នាំង​ខេត្តកំពុងឆ្នាំង​ទាំង​២​នាក់​ស្នាក់នៅ​បន្ទប់​ជួល​កន្លែងកើតហេតុ​ជាមួយគ្នា​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​សាកសួរ​និង​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅកាន់​អធិកា​នគរបាល​ខណ្ឌដង្កោ​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​៕

17554606_1851572598414635_20073063_n17580004_1851572608414634_958946474_n