យន្តហោះ​បុក​ក្មេងស្រី​២​នាក់​ស្លាប់ខណៈ​កំពុង​ថត Selfie
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 March, 2017 ក+ ក-

​ម៉ិចស៊ីកូ​៖​យន្តហោះ​បាន​បុក​ក្មេងស្រី​២​នា​កា់​ស្លាប់ ខណៈដែល​ក្មេង​ទាំង​២​នាក់​នោះ កំពុង​រវល់​ថតរូប Selfie ភ្លេចខ្លួន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​រដ្ឋ​មួយ​នៃ​ភាគ​ខាងជើង​ប្រទេស​ម៉ិ​ក​ស៊ី​កូ ។​
​គ្រោះថ្នាក់​ខាងលើនេះ​បាន​កើតឡើង​កាលពី​ចុង​សប្តាហ៍​មុន នៅក្នុង​ព្រលានយន្តហោះ​នៃ​ក្រុង Chinipas ស្ថិតក្នុង​រដ្ឋ Chihuahua ដែល​បាន​បណ្តាល​ឲ្យ​នាង Mendiza វ័យ​១៨​ឆ្នាំ និង​នាង Morquecho វ័យ​១៧​ឆ្នាំ ទាំងពីរ​នាក់​បាត់បង់​ជីវិត និង​ត្រូវបាន​យកទៅ​បញ្ចុះ​នៅ​មួយថ្ងៃ​បន្ទាប់​។ អ្នក​បានឃើញ​ហេតុការណ៍​ខាងលើនេះ​បានបញ្ជាក់​ថា នារី​វ័យក្មេង​ទាំងពីរ​បាន​ថតរូប​លើក​ដំបូល​រថយន្ត​មួយ​ប្រឡែង​នឹង​យន្តហោះ​ដែល​កំពុងធ្វើដំណើរ​មក ហើយ​មិនអាច​លោត​ចុះ​ទាន់​ទើបត្រូវ​ស្លាប​យន្តហោះ​បុក​ចំទាំង​ពីរ​នាក់​តែម្តង ៕

fn-2017-03-28-09-52-46-0