លោក​ពេជ្រ​ព្រហ្ម​មុន្នី​ជាប់ចោទ​ប្រកាន់​ពីបទ ជ្រៀតជ្រែក​ការងារ​សាធារណៈ​និង​ប្រើប្រាស់​ស្លាក​លេខខ​.​ម​ក្លែងក្លាយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 February, 2015 ក+ ក-

​ភ្នំពេញ​៖ ក្រោយ​ពេលដែល​សមត្ថកិច្ច​បាន​បញ្ជូន​លោក​ឧ​ត្ត​ម​សេនីយ៍​យោធា​ឈ្មោះ​ពេជ្រ ព្រហ្ម​មុន្នី ដែលជា​មនុស្ស​ជំនិត​លោក​អាំង មាលតី មកដល់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ម៉ោង​ប្រមាណ ៧​និង​៣០ នាទី​យប់​ថ្ងៃទី​១៩ ខែកុម្ភៈ កម្លាំង​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា លោក ពេជ្រ ព្រហ្ម​មុន្នី ត្រូវបាន​តុលាការ ចោទប្រកាន់​ពីបទ

ជ្រៀតជ្រែក​ការងារ​សាធារណៈ និង​ប្រើប្រាស់​ស្លាក​លេខខ​.​ម​ក្លែងក្លាយ​។​
​ប្រភព​ដដែល​បាន​បន្តថា ខណៈ​មកដល់​ម៉ោង ២០​និង​៣៥​នាទី​យប់ ថ្ងៃទី​១៩ ខែកុម្ភៈ លោក ពេជ្រ ព្រហ្ម​មុន្នី បាន​នឹង​កំពុង​ស្ថិតក្រោម​ការសាកសួ​រ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

សូមបញ្ជាក់ថា លោក​ឧ​ត្ត​ម​សេនីយ៍ ពេជ្រ ព្រហ្ម​មុន្នី ជា​នាយករង​សេនាធិការ នៃ​អគ្គបញ្ជាការ​កងទ័ពជើងគោក​ក្រសួងការពារជាតិ ត្រូវបាន​លោក អាំង មាលតី អតីត​ប្រធាន​តុលាការក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ ធ្វើលិខិត​ទៅ​លោក មាស សុភា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង ជា​មេបញ្ជាការ​កងទ័ពជើងគោក ដែលមាន​កម្មវត្ថុ​សុំ​ឧ​ត្ត​ម​សេនីយ៍​យោធា​រូបនេះ ដើម្បី សហការ​ការងារ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ លើ​ផ្នែក​សន្តិសុខ​និង​សណ្តាប់ធ្នាប់​។​

​លោក ពេជ្រ ព្រហ្ម​មុន្នី ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​បាន​ចាប់​ឃាត់ខ្លួន នៅ​ម៉ោង​ប្រមាណ​១៨​និង​១០​នាទី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ភ្នំ​ជី​សូរ ក្នុង​ទឹកដី​ខេត្តតាកែវ​។​

ចំណែក​វត្ថុតាង​មួយចំនួន​ដូចជា រថយន្ត ម៉ូតូ ដែល​លោក អាំង មាលតី អតីត​ប្រធាន​តុលាការក្រុង​ភ្នំពេញ បាន​ឲ្យ​លោក​ពេជ្រ ព្រហ្ម​មុន្នី យកទៅ​ប្រើប្រាស់​ត្រូវបាន​ប្រមូល​យកមក​រក្សាទុក នៅ​តុលាការ​ក្រុងភ្នំពេញ​វិញ កាលពី​យប់​ថ្ងៃទី​១៨ ខែកុម្ភៈ​៕

mn7334លោក ពេជ្រ ព្រហ្ម​មុ​នី្ន​