ក្រសួងមហាផ្ទៃ​នៅតែ​ទាមទារ​ឲ្យ​គណបក្សប្រឆាំង​គោរព​លក្ខន្តិកៈ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 March, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​តាម​ព័ត៌មាន​ទទួលបាន​ក្រសួងមហាផ្ទៃ​រក្សា​គោលជំហរ​ដដែល​គឺ​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​គោរព​តាម​លក្ខន្តិកៈ​របស់ខ្លួន​ត្រង់​មាត្រា​៤៧ និង​ស្នើ​ឲ្យ​ដក​សារ​នយោបាយ​«​ដក​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​»​ចេញ ។​
​លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ក៏បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា គណបក្ស​លោក​ចង់ ឲ្យ​ក្រសួង មហាផ្ទៃ ប្រាប់​ត្រង់ៗ​ចំៗ តែ​ម្ដងថា​គោលនយោបាយ អាទិភាព​៥ ចំណុច​របស់ខ្លួន​ខុស​ត្រង់ណា ត្រូវ​កែ​ត្រង់ ចំណុច​ណា ព្រោះ​ក្រសួងមហាផ្ទៃ ជា​អាណាព្យាបាល​គណបក្ស នយោបាយ​ទាំងអស់​
​គួរ​បញ្ជាក់ថា កាលពី​ម្សិលមិញ​រវាង​តំណាង​ក្រសួងមហាផ្ទៃ និង​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) បាន​ជួប​ពិភាក្សាគ្នា​ជិត​២​ម៉ោង ទាក់ទង​បញ្ហា​សមាជ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​ក្រសួងមហាផ្ទៃ​ថា ខុស​ទៅនឹង​លក្ខន្តិកៈ​គណបក្ស​៕

fn-2017-03-29-14-33-59-1