ត្រាំ ដក​គោ​លន​យោ​របស់លោក អូ​បា​ម៉ា ទាក់ទង​នឹង​ការការពារ​បរិស្ថាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 March, 2017 ក+ ក-

​អាមេរិក​៖​ដោយ​អនុវត្តន៍​តាម​ការសន្យា​ពេល​ឃោស​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល ត្រាំ កាលពី​ម្សិលមិញ​បាន​ចុះហត្ថលេខា​បញ្ចប់​គោលនយោបាយ​ប្រឆាំង​ការប្រើប្រាស់​ធ្យូងថ្ម និង​ច្បាប់​បញ្ញត្តិ​ផ្សេងៗ​ទៀត ពាក់ព័ន្ធ​បរិស្ថាន ដែល​បង្កើតឡើង​ក្នុង​រដ្ឋាភិបាល​អាណត្តិ​មុន​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា​។​
​ក្នុង​បទបញ្ជា​នោះ​លោក​ត្រាំ បាន​បញ្ជា​ឲ្យ​ដក​បំរាម​ដែល​លោក អូ​បា​ម៉ា​ដាក់ ហើយ​លោក​ប្រកាស​អនុញ្ញាត​ឲ្យ​កម្មករ​ធ្វើការ​ងារ​ជីក​យក​ធ្យូងថ្ម​វិញ​បាន​ធម្មតា​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
​បទបញ្ជា​ថ្មី​របស់លោក ត្រាំ​នេះ​នាំ​ឲ្យ​ការពារ​បរិស្ថាន និង​ការអភិវឌ្ឍ​មួយចំនួន​លើកឡើងថា ជា​ជំហាន​ឆ្ពោះទៅរក​ចំណុច​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​៕

1