Sanchez ក្លាយជា​គោលដៅ​ទី​១​របស់​តោ​ខៀវ Chelsea
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 March, 2017 ក+ ក-

​បាល់ទាត់​៖​យោងតាម​ចុះផ្សាយ​របស់​កាសែត​អង់គ្លេស​មួយ​បាន​ឲ្យ​ដឹងថា កីឡាករ Alexis Sanchez បាន​ក្លាយជា​គោលដៅ​ទីមួយ​របស់លោក Antonio Conte គ្រូបង្វឹក​តោ​ខៀវ Chelsea ដែល​ស្ថិតនៅ​ក្នុងចំណោម​គោលដៅ​ផ្ទេរ​នៅ​រដូវក្តៅ​នេះ​។​
​គ្រូបង្វឹក​អ៊ីតាលី​រូបនេះ បាន​លើកឡើងថា លោក​បាន​ពិភាក្សា​ពី​កិច្ចសន្យា​ផ្ទេរ​នៅ​រដូវក្តៅ​នេះ ជាមួយ​ថ្នាក់ដឹកនាំ​របស់​ក្លឹប Chelsea ។ ប៉ុន្តែ​របាយការណ៍​ពី​ក្រុម​កាំភ្លើង​ធំ​អះអាងថា នឹងមិន​លក់​ខ្សែប្រយុទ្ធ​រូបនេះ​ទៅ​ក្លឹប​នៅ​លី​ករ​បស់​អងគ្លេស​ទេ​ហើយ​សុខចិត្ត​លក់​ទៅ​ក្លឹប​ឯ​បរទេស​វិញ​។​
Chelsea ដឹង​ច្បា​ស់ថាប​ច្ចិ​ប្បន្ន​នេះ Arsenal នៅមាន​ភាពស្ទាក់ស្ទើរ​ក្នុង​ការលក់ Sanchez ទៅ​ឲ្យ​ក្លឹប​នៅ Premier League ដែលជា​គូប្រជែង​ដ៏​ស្វិតស្វាញ​របស់ខ្លួន​នោះទេ​។​
​យ៉ាងណាមិញ លោក Fernando Felicevich ភា្ន​ក់​ងារ​របស់ Sanchez បាន​បញ្ជាក់ថា Chelsea មាន​ចំណាប់អារម្មណ៍​មកលើ​កូនក្រុម​គាត់​មែន តែ Chelsea មិនទាន់បាន​ដាក់សំណើ​ផ្លូវការ​នៅឡើយ​៕

ches