ឆេះ​ឃ្លាំង​លក់​ឡាន​ធុន​ធំ​មួយកន្លែង​ខូចខាត​ឡាន​មួយចំនួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 March, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​កាលពី​យប់មិញ​មាន​ករណី​ឆេះ​ឃ្លាំង​លក់​រថយន្ត​ធុន​ធំ​មួយកន្លែង ធ្វើឱ្យ​រថយន្ត​ចំនួន​៤​គ្រឿង និង​តួ​រថយន្ត​មួយគ្រឿង​រង​ការខូចខាត ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​៣០ មីនា ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៥៩៨ ក្នុង​ចំណុច​ដីឡូត៍​មួយកន្លែង ក្រុម​៣ ភូមិ​ពោងពាយ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ។​
​សមត្ថកិច្ច​ឲ្យ​ដឹងថា ម្ចាស់​ឃ្លាំង​រថយន្ត​មានឈ្មោះ លី អាន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ស្នាក់​នៅក្នុង​កន្លែងកើតហេតុ ខណដែល​ឃ្លាំង​រថយន្ត​នេះ លក់​តែ​រថយន្ត​ធុន​ធំៗ​ដូចជា​រថយន្ត​ហ៊ីយ៉ាន់ដាយ និង​រថយន្ត​កូរ៉េ​ជាច្រើន​គ្រឿង មាន​ទាំង​រថយន្ត​ថ្មី និង​រថយន្ត​ចាស់​ផងដែរ​៕

1f984ee7-bd61-4b1e-b120-46adfbc6b1b36f7c65c3-2aff-4ba1-bd4a-4b30d0486e90cb2931bc-3fa6-4235-b637-7004f64598d9