ជំងឺ​ស្ក​ន់​ជាន់​រើ​ឡើង ពេល​កំពុង​ជិះ​ម៉ូតូ​រេ​ចង្កូត​បុក​ដើមឈើ​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 April, 2017 ក+ ក-

​ខេត្ត​ប៉ៃលិន​៖​បុរស​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅនឹងកន្លែង​គួរ​ឲ្យ​អាណោចអាធ័ម ខណៈ​កំពុងតែ​ជិះ​ម៉ូតូ​សុខៗ​ស្រាប់តែ​ជំងឺ​ស្ក​ន់​ជាន់ (​ឆ្កួតជ្រូក​) រើ​ឡើង បណ្តាល​ឲ្យ​រេ​ចង្កូត​ទៅបុក​នឹង​ដើមឈើ​ពេញទំហឹង​តែម្តង​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​១៥​នាទី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ធ្វើការ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ និង​បានប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

17554061_1856133394660817_8838584754688895424_n17554006_1856133404660816_4324061219925326678_n