រថយន្ត​២​គ្រឿង​បុក​គ្នា​​ស្លាប់​មនុស្ស​២​នាក់ និង​របួស​ជាង​១០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 April, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​១០​នាក់​ផ្សេងទៀត​រងរបួស​របួស​ធ្ងន់​-​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រថយន្ត​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ បុក​គ្នា​ជាមួយនឹង​រថយន្ត​ទួរីស​។ ករណី​ដ៏​រន្ធត់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​១​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៧ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 2AL-1953 បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ត​បាន​រ៉េ​ទៅ​ឆ្វេង​បុក​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ ហើយ​ហោះ​ផ្លោង​ទៅបុក​នឹង​រថយន្ត​ទួរីស​ដឹក​អ្នកដំណើរ​ពាក់​ស្លាក​លេខ ភ្នំពេញ 2L-8824 ដែល​បើកបរ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​២​នាក់​ដោយ​សព​បុរស​ម្នាក់​គៀប​ជាប់​ក្នុង​រថយន្ត (​តៃកុង​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​គៀប​ស្លាប់​ក្នុង​រថយន្ត​) និង​របួស​ជាង​១០​នាក់​តែម្តង​។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ធ្វើការ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ និង​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​៕

z4z6 z7 z10