PSG និង Chelsea ត្រៀម​ប្រជែង​គ្នា​ទិញយក Sanchez
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 April, 2017 ក+ ក-

​បាល់ទាត់​៖​ប្រភពព័ត៌មាន​ពី The Sun បាន​ឲ្យ​ដឹងថា ក្លិប​មហាសេដ្ឋី​បារាំង Paris St Germain និង​ក្លិប​តោ​ខៀវ Chelsea ត្រៀមខ្លួន​ប្រជែង​គ្នា​ក្នុង​ការនាំយក Alexis Sanchez ពី​ក្រុម​កាំភ្លើង​ធំ Arsenal នៅពេល​ទីផ្សារ​កីឡាករ​បើក​សារជាថ្មី​នោះ​។​
​កីឡាករ​សញ្ជាតិ​ឈី​លី​វ័យ​២៨​ឆ្នាំ​រូបនេះ នៅសល់​កិច្ចសន្យា​តែ​១​ឆ្នាំ​ទៀត​ជាមួយ Arsenal និង​មិនទាន់​ត្រូវរ៉ូវ​គ្នា​លើ​កិច្ចសន្យា​ថ្មី​នៅឡើយ​ទេ ដោយសារតែ​ការទាមទារ​ប្រាក់​ឈ្នួល​ខ្ពស់​នោះ​។ ប៉ុន្តែ​កាលពីពេល​ថ្មី​នេះ លោក Arsene Wenger បានបង្ហាញ​ជំនឿ​ចិត្ត​ថា​ទាំង Sanchez និង Mesut Ozil នឹង​នៅ​ជាមួយ Arsenal បន្តទៀត ថ្វីបើ​មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​ជុំវិញ​អនាគត​របស់​តួ​សំខាន់​ទាំងពីរ​រូបនេះ​ក៏ដោយ​។​
​តែ​ទោះជា​យ៉ាងនេះ​ក្តី​ក្លិប​ជើងឯក​បារាំង​បាន​អះអាងថា ក្លិប​ជជែក​ក្រៅផ្លូវការ​ខ្លះៗ​ហើយ​ជាមួយ​អ្នកតំណាង​របស់ Sanchez និង​គ្រោង​ជួប​ជជែក​គ្នា​បន្ថែមទៀត​នៅក្នុង​ខែ​នេះ​។ PSG ចង់​រៀប​ដៃគូ Sanchez ជាមួយ Edinson Cavani និង Angel Di Maria ដ្បិត​ពួកគេ​ចង់​ពង្រឹងកម្លាំង​ប្រយុទ្ធ​ឱ្យ​កាន់តែ​ក្លៀវក្លា​បន្ថែមទៀត​សម្រាប់​ប្រជែង Champions League រដូវ​កាល​ក្រោយ​៕

Alexis-Sanchez-wants-a-move-to-Sevilla-in-the-summer-620x400