រើស​គ្រាប់យកមក​ដំ​លេង​ផ្ទុះ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 April, 2017 ក+ ក-

ខេត្តកំពង់ចាម​៖​ក្មេងប្រុស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ខណៈ​ម្នាក់​បាន​រងរបួស​ធ្ងន់ បន្ទាប់ពី​ពួកគេ​ដើរ​ដាក់​អន្ទាក់​សត្វ​នៅ​ចំការ ប្រទះឃើញ​គ្រាប់រើសយក​មក​ដំ​លេង​នៅផ្ទះ​បណ្តាល​ឲ្យ​ផ្ទុះ​តែម្តង​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម្សិលមិញ​នៅក្នុង​ភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។​
​ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​មានឈ្មោះ យ៉​ន ម៉េង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម និង​ជនរងគ្រោះ​ម្នាក់ទៀត​រងរបួស​ធ្ងន់​មានឈ្មោះ ឃ្លោក ឆ្វៀ​ត ភេទ​ប្រុស អាយុ​១១​ឆ្នាំមាន​ទីលំនៅ​ភូមិ​បឹង​ការ​ចូ​ត ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។
​បើតាម​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា គ្រាប់​នោះ​ជា​ប្រភេទ​គ្រាប់ B40 ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម​។ ក្រោយ​កើតហេតុ​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ចំណែក​សាកសព​ក្រោយពី​សមត្ថកិច្ច​ជំនាញ​ត្រួតពិនិត្យ​រួចរាល់​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

IMG_8726-1024x576IMG_8725