ព្រះសង្ឃ និង​សីល​វ​ត្តី​នៅ​វត្ត​ប​វេ​ល​២៦​អង្គ នាក់​ពុល​ចំណីអាហារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 April, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ព្រះសង្ឃ និង​សីល​វ​ត្តី​ចំនួន​២៦​អង្គ​/​នាក់​នៅក្នុង​វត្ត​វត្ត​ប​វេ​ល ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​បាន​ពុល​ចំណីអាហារ​កាលពី​ល្ងាច​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៧​។​
ជាមួយគ្នានេះ​នៅ​ព្រឹក​ថ្ងៃទី​០៦​ខែ មេសា ឆ្នាំ ២០១៧ នេះ ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដឹកនាំ​ដោយ លោក​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត សហការី​រួម​ដំណើរ​ដោយ​អនុសាខា​ស្រុក​បាន​ចុះសួរសុខទុក្ខ ព្រះសង្ឃ និង​សីល​វ​ត្តី​ចំនួន​២៦​អង្គ​/​នាក់​។ ព្រះសង្ឃ និង​សីល​វ​ត្តី​ទាំង​២៦​អង្គ​/​រូបនោះ ដែល​បាន​ចូល​រួប​បំបួស​វគ្គ​ខ្លី​ចំនួន​១០​ថ្ងៃ​ចាប់ពី​ថ្ងៃទី ៣១​ខែមីនា ដល់​ថ្ងៃទី​១១​ខែមេសា​ឆ្នាំ​២០១៧ ដែល​បាន​ពុល​ចំណីអាហារ ក្នុងនោះ​១០​អង្គ​/​រូប​ដែល​កំពុង​បន្តស​ម្រាក់​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ប​វេ​ល​១​។​
​ក្នុងឱកាស​នោះ​លោក​ប្រធាន បាន​មានប្រសាសន៍​លើកឡើង​ពី​ការយកចិត្តទុកដាក់​គិតគូរ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​យើង​ជាទូទៅ ជាពិសេស​ព្រះសង្ឃ និង​សីល​វ​ត្តី គ្រប់​ព្រះអង្គ​/​រូប ប្រកាន់​ពី​និន្នាការ​នយោបាយ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌​សម្បុរ​អ្វី​ទាំងអស់ ។
ពិសេស​សូម ព្រះអង្គ​ទាំងអស់ និង​សីល​វត្ត​គ្រប់រូប យកចិត្តទុកដាក់​ពី​សុខភាព​រក្សា​ឲ្យ​បាន​នូវ​អនាម័យ​ទាំង​ការរស់នៅ និង​ការ​ឆាន​និង​ហូប​ចុច ដើម្បី​ចៀសវាង​ពី​ជម្ងឺ​ដ​ង្កា​ត់​ផ្សេងៗ​មក​បៀតបៀន ព្រមទាំង​សូម​ឲ្យ​ឆាប់​ជាសៈ​ស្បើយ​ពី​ជំងឺ និង​សូម​ថ្លែងអំណរគុណ​ចំពោះ​អនុសាខា​ស្រុក និង​លោកគ្រូ​ពេទ្យ​ដែល​បាន​យកចិត្តទុកដាក់​និង​បាន​រាយការណ៍​ជួន​ថ្នាកដឹកនាំ​បាន​ទាន់ពេលវេលា ។​
​លោក​ជាមួយគ្នានេះ​ប្រធាន​បាន​នាំយក​អំណោយ​ប្រគេន និង​ជូន​ដល់​ព្រះសង្ឃ​ដែល​កំពុង​សម្រាក​ព្យា​ល​បាល​ចំនួន ១០​អង្គ​/​រូប ក្នុង​មួយអង្គ​/​រូប​ទទួលបាន ថវិកា​២០,០០០៛ គ្រូពេទ្យ​៦​នាក់ ម្នាក់​៥០,០០០៛ និង​បាន​ប្រគេន​បច្ច័យ​ព្រះសង្ឃ​ដែល​រៀបចំ​ពី​ធី​បំបួស​ថវិកា​ចំនួន ១០០$​ផងដែរ ៕

17506481_1856969074541654_1035567004_n17813780_1856969051208323_846399675_n 17813909_1856969084541653_655696599_n 17813958_1856969101208318_1288592785_n 17820749_1856969041208324_1172030969_n 17821129_1856969134541648_1387471384_n 17821715_1856969157874979_741687495_n