តារាចម្រៀង អ៊ា​ម វ​ន្នី និង​សុវត្ថិ​ឌី ធា​រិ​កា ជួប​គ្រោះថ្នាក់​ចរាចរណ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 April, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​តារាចម្រៀង អ៊ា​ម វ​ន្នី និង សុវត្ថិ​ឌី ធា​រិ​កា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ត្រូវ​រថយន្ត​ធុន​ធំ​មួយគ្រឿង​បើក​មក​បុក​រថយន្ត Lexus RX 300 ដែលមាន​តារាចម្រៀង​ទាំងពីរ​ជិះ​ក្នុងនេះ​។ បន្ទាប់ពី​តារាចម្រៀង​ទាំង​២​រូប​ត្រឡប់​ពី​ចូលរួម​កម្មវិធី​ក​ត្ត​ញ្ញូ​រាត្រី​។​
​ហេតុការណ៍​ខាងលើ បានកើត​នៅ​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ទឹកដី​ខណ្ឌដូនពេញ សង្កាត់​ផ្សារ​ធំថ្មី​។ យ៉ាងណា​មិនមាន​នរណាម្នាក់​របួស​ក្នុង​ហេតុការណ៍​នេះ​ទេ គ្រាន់តែ​ខូចខាត​រថយន្ត​ផ្នែក​ខាងក្រោយ ។​
​ក្រោត​កើតហេតុ​ភាគី​ទាំងសងខាង​បាន​ដោះស្រាយ​គ្នា ដោយ​ភាគី​ខាង អ៊ា​ម វ​ន្នី បានទាមទារ​សំណង​ពី​ភាគី​រថយន្ត​ធំ​។ គេ​មិនទាន់​ដឹងថា រថយន្ត Lexus ជា​របស់ អ៊ា​ម វ​ន្នី ឬ​យ៉ាងណាទេ ព្រោះ​កន្លងមក​គេ​ដឹងថា លោក​ជិះរ​យន្ត​ម៉ាក ហាយ​លេន​ឌ័​រ​៕

17619665_1253190091385122_1366264975_n_large17619600_1253190078051790_1716365126_n_large