កូរ៉េខាងជើង​ត្រៀមខ្លួន​ធ្វើសង្គ្រាម​ដែល​បង្កឡើង​ដោយ​សហរដ្ឋអាមេរិក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 April, 2017 ក+ ក-

​កូរ៉េខាងជើង​៖​អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​ថ្លែង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ថា កូរ៉េខាងជើង​បាន​ត្រៀម​រួចរាល់​ហើយ ក្នុងការ​ធ្វើសង្គ្រាម​ដែល​បង្កឡើង​ដោយ​សហរដ្ឋអាមេរិក ហើយ​លោក​ចាត់ទុកថា នេះ​ជា​គ្រោះថ្នាក់​របស់​អាមេរិក​ដែល​បាន​បង្កជម្លោះ​ជាមួយ​កូរ៉េខាងជើង​។ នេះ​គឺជា​ការបង្ហាញ​ប្រតិកម្ម​លើកទីមួយ​បន្ទាប់ពី​មាន​ភាព​តានតឹង​មួយរយៈ​កាល​ចុងក្រោយ​នេះ​។
​កូរ៉េខាងជើង​បាន​ថ្កោលទោស ចំពោះ​ទីក្រុង​វ៉ាស៊ីនតោន​ដែល​បានដាក់​ពង្រាយ​ក្រុម​នាវាចម្បាំង​របស់​អាមេរិក នៅក្នុង​ឧបទ្វីប​កូរ៉េ​។ ក្រុម​នាវាចម្បាំង​របស់​អាមេរិក​ឈ្មោះ Carl Vinson បាន​លុបចោល​គម្រោង​របស់ខ្លួន​ធ្វើដំណើរ​ទៅកាន់​សមុទ្រ​អូស្ត្រាលី​នៅ​សប្តាហ៍​នេះ ហើយ​បាន​ដូរ​ទិសដៅ​ទៅកាន់​តំបន់​ឧបទ្វីប​កូរ៉េ ដើម្បី​ត្រៀម​ទប់ទល់​ការគំរាមកំហែង​ដែល​បង្កឡើង​ដោយ​កូរ៉េខាងជើង​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្មីៗ​នេះ លោក ត្រាំ បាន​គំរាមថា នឹងធ្វើ​សកម្មភាព​ដោយ​ឯកតោភាគី​ប្រឆាំង​កូរ៉េខាងជើង បើសិនជា​ចិន​មិនអាច​ដោះស្រាយ​បញ្ហា​ដែល​កូរ៉េខាងជើង​គំរាមកំហែង​សន្តិសុខ​ក្នុង​តំបន់​តាម​កម្មវិធី​អាវុធ​នុយក្លេអ៊ែ​នោះ​៕

1