ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់​រួម​និង​ថ្នាំញៀន​ទម្ងន់​៣២,៦៥​ក្រាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 April, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​លក់​ចែកចាយ​គ្រឿងញៀន​មួយ​ករណី​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​រួម​និង​ថ្នាំញៀន​ចំនួន​៣ កញ្ចប់​ទម្ងន់​ស្មើរ​៣២,៦៥​ក្រាម​។​
លោក ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ប្រាប់អោយដឹង​នៅ​រសៀល​ថ្ងៃទី​១៨ មេសា​នេះ​ថា​៖​ក្នុង​កិច្ច​ចុះ​ប្រតិបត្តិការ​ខាងលើនេះ​បានធ្វើ​ឡើង​នៅវេលា​ម៉ោង​១៦-៤០​នាទី ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៧​នៅ​ចំណុច​ក្រុមទី​៥ ស្ថិតក្នុង​ភូមិ​មោង ឃុំ​មោង ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។ លោក​បន្តថា ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​មាន​៖ ទី​១​ឈ្មោះ ឈួន ជំន្នោ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិពាល​ញ៉ែ​ក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។ ទី​២​ឈ្មោះ ណូ​ត វ​ណ្ណះ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​មាន់ចែ ឃុំ​ព្រៃ​ញី ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់​។​
​ចំពោះ​វត្ថុតាង​ដកហូត​បានរួម​មាន​៖ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន​៣​កញ្ចប់​ទម្ងន់​៣២,៦៥​ក្រាម​។ កូនជញ្ជីង​សំរាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​១​។ ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង និង​សម្ភារ​វិច​ខ្ចប់​ថ្នាំញៀន​លក់​មួយចំនួនទៀត​។​
​ជនសង្ស័យ​រួម​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៧​ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​៕

18042732_1863942880510940_1831572606_o18009382_1863942873844274_1776343999_n