ភ្លៀង​កក់ខែ​អាច​​បន្ត​ធ្លាក់​ពីថ្ងៃ​ទី​២០​ដល់ ២៩ ខែមេសា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​យោងតាម​ការព្យាករណ៍​អាកាសធាតុ​ប្រចាំ​សប្តាហ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានបញ្ជាក់​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃ​២០​ដល់​ថ្ងៃទី​២៩ ខែមេសា អាច​នឹងមាន​ភ្លៀង​កក់ខែ​នៅតែ​បន្ត​ធ្លាក់​។​
​ជាមួយគ្នានេះ ក្រសួង​ធនធានទឹក ក៏បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ដ្រាក់​ដែល​អាច​កើតមានឡើង នៅពេល​មេឃ​រក កល​នឹង​ភ្លៀង (​ចាប់ពី​ថ្ងៃទី​២៣-២៩ ខែមេសា ឆ្នាំ​២០១៧) ជាពិសេស​នៅ​ខេត្ត​ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ​៕

d6d60409-028a-4fe7-b6c2-5df0a2197295fn-2017-04-20-07-09-11-0