ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2017 ក+ ក-

ភ្នំពេញ​៖នគរបាល​ប៉ុស្តិ៍​កន្ទោក​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ធ្វើ​ដកហូត​ប្រភេទ​ម៉ា​ទឹកកក​បាន​៣​កញ្ចប់​តូច ដែល​ហេតុការណ៍​ក្នុង​ក្នុងការ​បង្ក្រាប​នេះ​នៅវេលា​ម៉ោង​២៤ និង​១០​នាទី​យប់​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​បន្ទប់​ជួល​ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​សមត្ថកិច្ច​បានអោយដឹង​ថា​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​ជា​មុខ​សញ្ញាណ​ប្រើប្រាស់ និង​អុកឡុក​បង្ក​អសន្តិសុខ​នៅក្នុង​មូលដ្ឋាន ហើយដោយ​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ទើប​សមត្ថកិច្ច​ចុះ​ធ្វើការ​ឃាត់ខ្លួន​បាន​ជាក់ស្តែង​ទេ​ម្តង​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​បានធ្វើ​ការសាកសួ​រ​នៅ និង​ពិនិត្យ​រក​សារធាតុ​ញៀន ដើម្បី​ចាត់ការ​តាមច្បាប់​៕

18013072_1864669087104986_268004497_o18043187_1864669080438320_171174791_o