ខេត្តបាត់ដំបង​បំពាក់​ភ្លើងស្តុប​៥​ទីតាំង​បន្ថែមទៀត​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់ និង​លើក​សោ​ភ័​ណ្ឌ​ភាព​ក្រុង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 April, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​នៅ​រសៀល​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧ អាជ្ញាធរ​ក្រុង​បាត់ដំបង​បានរៀបចំ​បំពាក់​ភ្លើងស្តុប​ចំនួន​៥​ទីតាំង​បន្ថែម​ដើម្បី​រួមចំណែក​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍ លើកកម្ពស់​សោ​ភ័​ណ្ឌ​ភាព​ក្រុង និង​ជួយ​ទាក់ទាញ​ទៅដល់​វិស័យ​ទេសចរណ៍​ផងដែរ​។​
លោក សៀង​ឯម វូ​ន​ស្ហី អភិបាលក្រុង​បាត់ដំបង​បាន​មានប្រសាសន៍​លើកឡើងថា​៖​ដោយ​ខេត្តបាត់ដំបង​កំពុងមាន​ការអភិវឌ្ឍ​ន៍​និង​រីកចំរើន​ស្ទើរ​គ្រប់​វិស័យ ពិសេស​វិស័យ​ទេសចរណ៍​ដែល​កំពុង​ត្រូវបាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​មក​រស់នៅ​ច្រើនយ៉ាង​វិញទៀត​មធ្យោបាយ​នៃ​ការធ្វើដំណើរ ក៍បាន​កើនឡើង​ពីរ​មួយ​ឆ្នាំទៅ​មួយឆ្នាំ​ធ្វើអោយមាន​ការកកស្ទះ​និង​បង្ករ​អោយ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​ផង​នោះ ទើប រដ្ឋបាលខេត្ត​បាត់ដំបង​ក្រោម​ការដឹកនាំ​របស់​ឯក​ឧ​ត្ត​ម ច័ន្ទ សុផល ជា​អភិបាលខេត្ត​លោក​បាន​យកចិត្តទុកដាក់​និង​ជម្រុញ​អោយ​បំពាក់​ភ្លើង ស្តុ​ប​បន្ថែម​ជា​បន្តបន្ទាប់​នៅតាម​ផ្លូវបំបែក​សំខាន់ៗ​។​
លោក​បាន​បន្តថា ដោយ​រយៈពេល​កន្លងមក​ក្រុង​បាត់ដំបង​បាន​បំពាក់​ភ្លើងស្តុប​ចំនួន​៤​ទី តាំង​រួចមកហើយ​នៅ​ចំណុច​ផ្លូវបំបែក​សំខាន់ៗ​ដូចជា -​ផ្លូវ​មុន្នី​វង្ស -​ផ្លូវ​រំចេក -​ផ្លូវ​បាណន់ -​និង​ផ្លូវ​ដំណាក់​ហ្លួង​ហើយ​ទទួលបាន​ភាពជោគជ័យ​ខ្ពស់​ក្នុងការ​រួមចំណែក​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ទើប​នៅថ្ងៃនេះ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ដាក់​បំពាក់​ចំនួន​៥​ទីតាំង​បន្ថែមទៀត​ដូចជា​ចំណុច​ផ្លូវបំបែក​ស្វាយប៉ោ -​ផ្លូវបំបែក​ផ្សារលើ -​ផ្លូវបំបែក​២​ធ្នូ -​ផ្លូវបំបែក​ផ្កាស្លារ -​និង​ផ្លូវបំបែក​បែក​ចាន ដែល​នៅក្នុង​គម្រោង​៣​ឆ្នាំ​ធ្វើអោយបាន​ចំនួន​១៥​ទីតាំង​ក្នុង​ក្រុង​បាត់ដំបង​។​
លោក​បាន​បន្តទៀតថា​៖​ការដែល​រដ្ឋបាលខេត្ត​ប្រឹងប្រែង​ជម្រុញ​អោយ​ដាក់​បំពាក់​ភ្លើងស្តុប​ទាំងអស់នេះ​ក្នុង​គោលបំណង​បញ្ជៀ​ស​និង​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍​ដែល​អាច​កើតមានឡើង​ជាយថាហេតុ និង​លើកកម្ពស់​សោ​ភ័​ណ្ឌ​ភាព​ក្រុង ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​ភ្ញៀវទេសចរ​អន្តរជាតិ​អោយចូល​ចិត្ត​និង​ចង់​ចូលមក​រស់នៅក្នុង​ទឹកដី​ខេត្ត​មួយ​នេះ​អោយ​កាន់តែ​ច្រើនឡើង​ច្រើនឡើង​។​
ហើយ​ក្នុងនោះដែរ​រដ្ឋបាលខេត្ត​បាត់ដំបង​ក៍បាន​សហ​ការ​ជាមួយ​មន្ត្រី​ជំនាញ​នគរបាល​ចរាច​រណ៍​ផ្លូវគោក​ខេត្ត​ក៍​ដូចជា​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សា​ធា​រណះ​ការ​ខេត្ត​ក្នុងការ​រៀបចំ​ដាក់​គំនូស ស្លាក​សញ្ញា​នៅ​ចំណុច​គ្រោះថ្នាក់​ជា​បន្តបន្ទាប់​បន្ថែ​ម​ទៀត​ដែរ​។​
ហើយ​អ្វីដែល​ពិសេស​ទៅទៀត​នោះ សមិទ្ធផល​ដែល​កើតមាន​ហើយ​លោក​សំណូមពរ​ទៅដល់​ប្រជាពលរដ្ឋ​អោយ​ចូលរួម​ថែរក្សា​និង​ជួយ​រាយការណ៍​នៅពេល​ដែលមាន​រថយន្ត​ដឹកទំនិញ សំពីង សំពោង​បើក​ឆ្លងកាត់​បង្ករ​អោយ​ទាក់​ដាច់​ខ្សែរ​ភ្លើង នោះ​ផងដែរ​៕

18012667_1865139547057940_55489395_o18012840_1865139643724597_206781051_o 18083627_1865139680391260_1568811484_o 18090545_1865139623724599_863968380_o 18090673_1865139597057935_1945230250_o 18090858_1865139573724604_2036077167_o