ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចិ​ត្តា​រា សោយ​ទីវ​ង្គ​ត់​ក្នុង​ព្រះ​ជន្មាយុ​៥៦​វស្សា ដោយ​រោគាពាធ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 February, 2015 ក+ ក-

​ភ្នំពេញ​៖ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចិ​ត្តា​រា ទីប្រឹក្សា អម​ព្រះរាជ​លេខាធិការដ្ឋាន សម្តេចព្រះ​មហាក្សត្រី សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត និង​ត្រូវជា ព្រះ​ភាគិនេយ្យ (​ក្មួយ​) របស់​ព្រះអង្គ ត្រូវបាន​សុគត​នៅ​ថ្ងៃទី​២០ ខែកុម្ភ​: ឆ្នាំ​២០១៥ វេ​លោ​ម៉ោង​១៩​និង​៣០​នាទី​យប់ ក្នុង​ព្រះ​ជន្មាយុ ៥៦​វស្សា ដោយ​រោគាពាធ​។​នេះ​បើ​យោងតាម​សេចក្តី​ថ្វាយ និង​ជូនដំណឹង របស់​ក្រសួងព្រះបរមរាជវាំង​។​

​ព្រះ​សព​តំកល់​នៅ​វត្ត​លង្កា និង​ពិធីបុណ្យ​បូជាព្រះសព ធ្វើ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភ​: ឆ្នាំ​២០១៥ នៅមុខ​វត្ត​បុ​ទុម​វ​តី រាជធានី​ភ្នំពេញ​​៕

mn87