ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​​ជាង​១០០​ខ្នង ស្លាប់​មនុស្ស​ម្នាក់ និង​របួស​៣​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 April, 2017 ក+ ក-

​ខេត្តព្រះវិហារ​៖​អភិបាលស្រុក​ជាំ​ក្សាន្ត លោក ជា គឹម​សេង បាន​ឲ្យ​ដឹងថា ផ្ទះ​ប្រជាពលរដ្ឋ​ជាង​១០០​ខ្នង និង​ដំបូល​សាលារៀន​២​ខ្នង ត្រូវបាន​បំផ្លិចបំផ្លាញ​យ៉ាងដំណំ រួមជាមួយ​បង្គោល​ភ្លើងអគ្គិសនី​មួយ​ដើម ត្រូវ​រលំ ខណៈដែល​ស្ត្រី​ម្នាក់​បាន​ស្លាប់ និង​៣​នាក់​ទៀត​បាន​រងរបួស​ធ្ងន់ស្រាល​ដោយសារ​ខ្យល់​កន្ត្រាក់​លាយ​ភ្លៀង​មួយ​មេ​យ៉ាង​ធំ ។​
​លោក​អភិបាលស្រុក​បន្តថា ករណីនេះ​កើតឡើង​នៅ​រសៀល​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៧​នេះ នៅ​ឃុំ​ចំនួន​៣ ក្នុងស្រុក​ជាំ​ក្សាន្ត មាន​ឃុំ​ជាំ​ក្សាន្ត ឃុំ​រំដោះ​ស្រែ និង​ឃុំ​យៀង​។ លោក​បញ្ជាក់ថា បាតុភូតធម្មជាតិ​ខ្យល់​កន្ត្រាក់​លាយឡំ​ភ្លៀង​នេះ បណ្ដាល​ឲ្យ​រលំ​ផ្ទះ​ទាំងស្រុង​ចំនួន​១៧​ខ្នង របើក​ដំបូល​អស់​ចំនួន ៩២​ខ្នង រលំ​បង្គោល​ភ្លើង​១​ដើម និង​របើក​ដំបូល​សាលារៀន​ចំនួន​២​ខ្នង ព្រមទាំង​បណ្ដាល​ឲ្យ​ស្លាប់​ស្ដ្រី​ម្នាក់ និង​៣​នាក់​ទៀត​បាន​រងរបួស ធ្ងន់​ស្រាល​៕

fn-2017-04-23-21-21-55-0fn-2017-04-23-21-21-55-3 fn-2017-04-23-21-21-55-6 fn-2017-04-23-21-21-55-7 fn-2017-04-23-21-21-55-8