អាណោចអាធ័ម​ណាស់​! ស្ត្រី​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​កណ្តាល​វាលស្រែ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 April, 2017 ក+ ក-

​ខេត្តកំពង់ឆ្នាំង​៖​ស្ត្រី​ម្នាក់​បាន​ស្លាប់ និង​គោ​២​ក្បាល​បាន​ងាប់​កណ្តាល​វាលស្រែ​ដោយសារ​រន្ទះបាញ់ ខណៈដែល​ស្ត្រី​រងគ្រោះ​ដឹកគោ​ពេល​កំពុង​ភ្លៀង ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​ថ្ងៃទី​២៥ ខែមេសា​ឆ្នាំ​២០១៧ នៅ​ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​
​ប្រភព​ឱ្យដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ នួន សុខុម អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ប្រភព​បន្តថា មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ​បាន​ដឹកគោ​២​ក្បាល​ឱ្យ​ស៊ី​ស្មៅ​តាម​ស្រែ ពេលនោះ​មេឃ​កំពុងមាន​ភ្លៀងរលឹម​ស្រិចៗ ក៏​ស្រាប់​តែមាន​រន្ទះបាញ់​ចំ​ស្រី្ត​រងគ្រោះ​តែម្តង បណ្តាលឱ្យ​យ៉ាង​អាណោចអាធ័ម​។ ចំណែក​គោ​២​ក្បាល​ដែល​ស្ត្រី​នោះ​កំពុង​ដឹក ក៏ត្រូវ​រន្ទះបាញ់​ងាប់​ទាំងពីរ​ផងដែរ​៕

IMG-20170425-WA0015