ម៉ូតូ​ប្រើ​ថម​ពល​ពន្លឺព្រះអាទិត្យ​៣​គ្រឿង​ត្រូវ​ភ្លើង​ឆាបឆេះ​ស្ទើរ​ទាំងស្រុង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 April, 2017 ក+ ក-

​ដោយ​៖​បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​៖​ម៉ូតូ​អាគុយ​ស៊េរី​ទំនើប​៣​គ្រឿង ដែល​ប្រើ​ប្រព័ន្ធ​ថម​ពល​ពន្លឺព្រះអាទិត្យ តាំង​លក់​ក្នុង​ហាង ត្រូវបាន​ឆ្លង​ប្រព័ន្ធ​ភ្លើង​ឆាបឆេះ​ចេញ​ស្ទើរ​ទាំងស្រុង តែ​ត្រូវបាន​សន្តិសុខ​វៃ​បំបែក​កញ្ចក់​យក​បំពង​អគ្គិភ័យ​ទៅ​បាញ់​អស់​២​បំពង​ទើប​រល់​ទៅវិញ សំណាង់ល្អ​មិន​បង្ក​អោយ​រាលដាល ហេតុការណ៍​នេះ​បានកើត​ឡើងក​លពី​វេលា​ម៉ោង​៤​ទាបភ្លឺ ថ្ងៃទី​២៦​ខែមេសា​ឆ្នាំ​២០១៧ នៅក្នុង​ហាង​លក់​រថយន្ត​ដែលមាន​យីហោ “​រថយន្ត​ប្រើប្រាស់​ថម​ពលព្រះ​អាទិត្យ​” ស្ថិត​តាម​បណ្តា​យ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​
​ប្រភពពី​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គឺមាន​សន្តិសុខ​យាម​នៅមុខ​ហាង​ខាងលើ រហូតមក​ដល់ពេល​កើតហេតុ​ក៏មាន​ផ្សែង​និង​ភ្លើង​ឆាបឆេះ​ម៉ូតូ​ខាងលើ​ហើយ​សន្តិសុខ​ក៏​សម្រេចចិត្ត​វាយ​បំបែក​កញ្ចក់​ដើម្បី​យក​បំពុង​អ​គ្គ័​យ​បាញ់​ពន្លត់​។​
​ក្នុង​ហេតុការណ៍​ខាងលើនេះ​គឺ​មិនបាន​រំខាន​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ ឡើយ​ព្រោះ​ភ្លើង​បាន​រលត់​ទាំងស្រុង​ទាន់ពេលវេលា ចំណែក​ទំហំ​នៃ​ការខូចខាត​គឺមាន​ម៉ូតូ​៣​គ្រឿង​ខាងលើ​៕

18136172_1867762370128991_169043646_n18120060_1867762353462326_880520184_o18136136_1867762350128993_683486507_n