លោក ឡុង រី ចូលបំភ្លឺជូនអយ្យការអមសាលាដំបូងក្រុងភ្នំពេញ
រាជធានីភ្នំពេញ៖តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តបន្ទាយមានជ័យ លោក ឡុង រី នៅម៉ោងប្រមាណ៩ និង០០ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះបានចូលខ្លួនបំភ្លឺជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ក្នុងនាមសាក្សីនៅក្នុងសំណុំរឿងបន្លំខ្លួនចូលពន្ធនាគាររបស់លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា។
គួរបញ្ជាក់ថា លោក ឡុង រី ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងនៃតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចេញដីការកោះហៅ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ដើម្បីផ្តល់សក្ខីកម្មជូនតុលាការអំពីករណី លោក ជុន ច័ន្ទបុត្រ បន្លំខ្លួនចូលពន្ធនាគារដោយបានប្រើប្រាស់តួនាទីជាជំនួយការអ្នកតំណាងរាស្ត្រ៕