លោក ណុប ណា​រិ​ទ្ធ មេព្រៃ​រលួស​មានជ័យ​សំងំ​ដេក​កើប​លុយ​ពីបទ​ល្មើស​ព្រៃឈើ​យ៉ាង​មាន​សេចក្តីសុខ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 April, 2017 ក+ ក-

​ដោយ​៖​កូន​នាគ​កំណាច​
​ខេត្តក្រចេះ​៖​សកម្មភាព​បទល្មើស​ព្រៃឈើ និង​កន្លែង​ស្តុ​ប​ទុក​ឈើប្រណិត​ជាច្រើន​កន្លែង នៅ​ចំណុច​ភូមិ​រលួស ឃុំ​រលួស​មានជ័យ ក្នុង​ទឹកដី​នៃ​ស្រុក​សំបូរ ខេត្តក្រចេះ គ្មាន​សមត្ថកិច្ច​ណា​ម្នាក់​ចុះ​ធ្វើការ​បង្ក្រាប​នោះឡើយ ត្រូវបាន​គេ​សង្ស័យថា គឺមាន​ការឃុបឃិត​គ្នា​លក្ខណៈ​ជា​ប្រព័ន្ធ​រវាង​ពួកក្រុម​ឈ្មួញ និង​សមត្ថកិច្ច ជាពិសេស​ពួក​មេព្រៃ​នៅ​តំបន់​នោះ ។​
​ប្រភព​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹងថា បទល្មើស​ព្រៃឈើ​ដែល​សុទ្ធសឹង​ជា​ឈើប្រណិត​ទាំងនោះ គឺ​ឋិត​នៅក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង​របស់លោក ណុប ណា​រិ​ទ្ធ ដែលមាន​តួ​នា​ជា​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​រលួស​មានជ័យ​។ ប្រភព​ដដែល​បន្តថា សព្វថ្ងៃនេះ មាន​រថយន្ត​កែច្នៃ​ធំៗ និង​គោយន្ត​កន្ត្រៃ​ជាច្រើន​គ្រឿង កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​យ៉ាង​ពេញទំហឹង គ្មាន​ខ្លាចញញើត​សមត្ថកិច្ច​ណា​ម្នាក់​ឡើយ ដោយមាន​ការបើក​ដៃ​ពី​ដំណាក់​លោក ណុប ណា​រិ​ទ្ធ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​រលួស​រូបនោះ ដោយ​ដឹក​កាត់មុខ​ស្នាក់ការ​មេព្រៃ​រលួស​ទាំង​ថ្ងៃ យកទៅ​ស្តុក​ជាច្រើន​កន្លែង ដើម្បី​លើកដាក់​ឡាន​ធុន​ធំ​ខ្នាត់​យក្ស ដឹក​បន្ត​យកទៅលក់​នៅ​ព្រំដែន​វៀតណាម ។​
​ប្រភពពី​ប្រជាពលរដ្ឋ​បង្ហើប​ឲ្យ​ដឹងថា ការដឹកជញ្ជូន​ឈើ​រាល់ថ្ងៃនេះ ក្នុង​មួយ​ឡាន​ត្រូវ​បង់លុយ​ឲ្យ​លោក ណុប ណា​រិ​ទ្ធ ពី​៣០​ម៉ឺន​ទៅ​៤០​ម៉ឺន​រៀល ហើយ​សូម្បីតែ​គោយន្ត​កន្ត្រៃ​របស់​ប្រជាពលរដ្ឋ​ដឹកឈើ​អារ​ជន្ល​ង​ម្រេច​បន្តិចបន្តួច​ដើម្បី​ចិញ្ចឹមជីវិត ក៏ត្រូវ​បង់លុយ​ទាំងអស់​ដែរ បើ​មិន​បង់លុយ​គឺ​ចាប់​តែម្តង ។​
​គួរ​បញ្ជាក់ថា នៅក្នុង​ឃុំ​រលួស​មានជ័យ ស្រុក​សំបូរ កើតមាន​បទល្មើស​ពេញ​យ៉ាង​ទំហឹង មិនមែន​មានតែ​បទល្មើស​ព្រៃឈើ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​មាន​រោង​សិប្បកម្ម​កែច្នៃ​ឥត​ច្បាប់​ជាច្រើន​កន្លែង​ពេញ​ទឹក​ពេញ​ដី​ទៀតផង ។ ប៉ុន្តែ​លោក ណុប ណា​រិ​ទ្ធ ហាក់​នី​ជា​មិន​យក​ភ្នែក​មើល​ទាល់តែសោះ ឬមួយ​លោក​ទទួលបាន​លាភសក្ការៈ​ពី​ឈ្មួញ​ទាំងនោះ ទើបបានជា​គ្មាន​ចំណាត់ការ​បង្ក្រាប​យ៉ាង​ដូច្នេះ ?
​សូម​លោក ប៊ុ​យ រតនា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ មេត្តាជួយ​ពិនិត្យមើល​សកម្មភាព​បទល្មើស​ព្រៃឈើ​នៅក្នុង​ទឹកដី​ខេត្តក្រចេះ​ផង ឃើញថា​មានការ​កើតឡើង​យ៉ាង​គក្រឹកគគ្រេង​៕

18191687_1868142260091002_553551284_n18110462_1868142273424334_282076484_n 18136043_1868142336757661_1478218472_n 18143085_1868142343424327_298030316_n 18155637_1868142390090989_469439178_n 18190934_1868142236757671_2077940878_n 18191228_1868142366757658_1755868046_n 18191307_1868142306757664_2010633194_n