ដោយ៖កូននាគកំណាច
ក្រចេះ៖តាមសេចក្តីរាយការណ៍ពីពលរដ្ឋនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ បានអោយដឹងថា ក្រុមហ៊ុនតុងមិន ដែលមានទីតាំងចំណុចគីឡូម៉ែតលេខ៨ ពីផ្លូវជាតិលេខ៧ក្នុងភូមិស្រែត្រែងឃុំក្បាលដំរី ស្រុកសំបូបានកំពុងដឹកជញ្ជូនឈើគ្រប់ប្រភេទចូលរោងចក្ររបស់ខ្លួននៅពេលយប់ តាមគោយន្តកន្ត្រៃ និងរថយន្តកែឆ្នៃគ្រប់ប្រភេទ។
ម្ចាស់គោយន្តម្នាក់សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា ក្រុមគោយន្តរបស់ពួកគាត់បានដឹកឈើចូលក្នុងក្រុមហ៊ុនតុងមិន ជារៀងរាល់យប់ ហើយក្រុមហ៊ុនគិតអោយក្នុង១ម៉ែតគូប១០០ដុល្លារដោយគុណមេ៤៩ឈើមូល ក្រុមហ៊ុនអោយដឹកចូលតែពេលយប់។ ហើយនៅយប់ថ្ងៃទី១៧ខែមករា ឆ្នាំ២១០៧កន្លងទៅនេះក្រុមហ៊ុនតុងមិនបានដឹកឈើចេញចំនួន៤រថយន្តយីឌុបធំៗផងដែរ។
ពលរដ្ឋបានបន្តថា ព្រៃឈើមួយចំនួនតូចដែលនៅសេសសល់ពីក្រុមហ៊ុនឈូសឆាយ ឬនៅជាប់ដីក្រុមហ៊ុន ត្រូវបានកាប់ប្រមូលចូលក្រុមទាំងតូចទាំងធំ ពួកថាមិនយូរទេនិងអស់រលីងហើយ។
ជាមួយគ្នានេះពួកគាត់បានសំណូមពរដល់ លោក គុយ ហួត មន្ទីរកសិកម្មខេត្តក្រចេះ រួមនិងមន្ទីរពាក់ព័ន្ធក្នុងខេត្តក្រចេះមេត្តាចុះពិនិតក្រុមហ៊ុនតុងមិនមួយនេះអោយបានឆាបរហ័ស បើបណ្តោយតទៅទៀតនឹងហិនហោចអស់ហើយព្រៃឈើទាំនោះ៕