ភ្នំពេញ៖សោធនាដកម្មដ៏រន្ធត់យុវជនប្រុសស្រី២នាក់បងប្អូនបង្កើតសិស្សវិទ្យាល័យទួលអំពិលបានស្លាប់ក្នុងភ្នក់ភ្លើង និងឪពុករងរបួសរលាកពេញដងខ្លួនត្រូវបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យ ខណៈពេលដែលអគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជនីភ្នំពេញដែលបង្កឡើងដោយសារឆ្លងចរន្ធអគ្គិសនី។
ក្មេងប្រុសស្រី២នាក់ដែលត្រូវភ្លើងឆេះស្លាប់ទាំ២នាក់បងប្អូនខាងលើនេះទីមួយមានឈ្មោះ យ៉ែម រម្នី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្សថ្នាក់ទី១០វិទ្យាល័យទួលអំពិលស្នាក់នៅផ្ទះកើតហេតុខាងលើទីពីរមានឈ្មោះ ឈន វណ្ណះ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់១០វិទ្យាលយ័ទួលអំពិលស្នាក់នៅជាមួយគ្នា។
បច្ចុប្បន្នសពយុវជនប្រុសស្រីទាំង២នាក់បងប្អូនបង្កើតត្រូវបានក្រុមគ្រួសារសាច់ញាតិយកមកតម្កល់ទុកនៅវត្តជើងឯកដើម្បីធ្វើបុណ្យតាមប្រពៃណី៕