ដោយ៖ប៉ែន សុផល
បាត់ដំបង៖សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានបើកកិច្ចប្រជុំស្តីពីការត្រៀមរៀបចំប្រារព្វមិទ្ទិញអបអរសាទរខួបទី១៥៤ទិវាពិភពលោកកាកបាទក្រហមអឌ្ឈចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា។
កិច្ចប្រជុំនេះបានរៀបចំធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅសាលប្រជុំ សាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព លោក ច័ន្ទ សុផល អភិបាល ខេត្តបាត់ដំបងនិងជាប្រធានកិត្តិ យសសាខាលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិកាសាខា ព្រមទាំង លោក លោកស្រី សមាជិក សមាជិការ គណៈកម្មាធិការសាខា អនុសាខា ព្រមទាំងក្រុម ប្រតិបត្តិសាខា តំណាងអង្គភាព មន្ទីរចំណុះអោយរដ្ឋបាលខេត្តសរុប១១២នាក់ដែលបានចូលរួម។
ថ្លែងក្នុងកិច្ចប្រជុំនោះដែរលោក ច័ន្ទ សុផល ប្រធានកិត្តិយស បានកោតសសើរដល់គណៈកម្មាធិការសាខា អនុសាខា និងមន្ត្រីប្រតិបត្តិសាខាដែលបានធ្វើកិច្ចការមនុស្សធម៌និងបានឆ្លើយតបទៅនឹងគ្រោះមន្តរាយ ព្រមទាំងផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបានទាន់ពេលវេលា នឹងបានអំពាវនាវដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមប្រជុំនាពេលនេះសូមចូលរួមជួយចលនាសប្បុរសជន អាជីវកក្នុងខេត្ត រួមចំណែកវិភាគទានដល់សាខាកាកបាទក្រហមកម្ពុជាខេត្តអោយបានល្អប្រសើរបន្ថែមទៀត ។
គួរបញ្ជាកថា មិទ្ទិញអបអរ សាទរខួបទី១៥៤ទិវាពិភពលោកកាកបាទក្រហមអឌ្ឈចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នានិងប្រារព្វធ្វើឡើងនៅ ស្នាក់ការ សាខា នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ៕