វ៉ាស៊ីនតោន៖យោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងស្នើសុំឲ្យ អ ស ប បិទស្ថានទូតកូរ៉េខាងជើង នៅទូទាំងពិភពលោក ខណៈ កិច្ចប្រជុំពិសេស នៃក្រុមប្រឹក្សាសន្តិសុខ អ ស ប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រនេះ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក)។
លោក Mark Toner អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន នឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីពិភាក្សាលើសំណុំរឿងនុយក្លេអ៊ែរកូរ៉ខាងជើង នៅក្នុងក្របខណ្ឌ នៃការពង្រឹងការគាំទ្រពីអន្តរជាតិ បង្កើនការដាក់សម្ពាធលើទីក្រុងព្យុងយ៉ាង សម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផោ្លង។
លោក Mark Toner បានបញ្ជាក់ដូច្នេះថា «មានជំរើសជាច្រើន ក៏ប៉ុន្តែក្នុងចំណោមជំរើសទាំងនេះ ក៏មានការដាក់ទណ្ឌកម្ម ហើយការធ្វើឱ្យឯកោនៃការទូតកូរ៉េខាងជើង ក៏ជាមធ្យោបាយមួយផងដែរ»៕