ផ្ទុះឡកំដៅកុងប្លាកេក្នុងរោងចក្រហ្លាញហ្វ្លរីងខេមបូឌារបួសកម្មករ២នាក់
ខេត្តព្រះសីហនុ៖ផ្ទុះឡកំដៅកុងប្លាកេក្នុងរោងចក្រហ្លាញហ្វ្លរីងខេមបូឌា ខូអិលធីឌី ផលិតក្ដារកុងប្លាកេ បណ្ដាលអោយកម្មករចំនួន០២នាក់រងរបួសធ្ងន់ ដែលករណីនេះកើតឡើងនៅរសៀលថ្ងៃទី ២៧ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៥ និង៣៥នាទីក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំងស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាជនរងគ្រោះទី១.ឈ្មោះ រាំង ធី ភេទ ប្រុស មានទីលំនៅ ភូមិពូធឿងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងទី២ .ឈ្មោះនាង នឿន ភេទប្រុស មានទីនៅភូមិព្រៃនប់២ ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ក្រោយកើតហេតុជនរងគ្រោះទាំត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យសេតេ។ចំពោះករណីនេះគេនៅពុំទាន់ដឹងមូលហេតុនៅឡើយទេ៕