ឃាតករ​ដែល​រឹត​.​ក​សម្លាប់​យុវតី​វ័យ​១៦​ឆ្នាំ​នៅ​ជ្រោយចង្វា​ត្រូវ​សមត្ថកិច្ច​ចាប់បាន​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 April, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​ជា​ឃាតករ ដែល​បាន​ប្រើ​ក្រ​ម៉ា​រឹត​ក​សម្លាប់​យុវតី​វ័យ​១៦​ឆ្នាំ​ម្នាក់ បណ្ដាល​ឲ្យ​ស្លាប់​នៅក្នុង​រោង​គោ តាម​បណ្ដោយ​ផ្លូវ​ទន្លេសាប ស្ថិតក្នុង​ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា កាលពី​យប់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៧ ត្រូវបាន​សម​ត្ត​កិច្ច​ចាប់ខ្លួនបាន​ហើយ​។​
​ការចាប់ខ្លួន​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៥ និង​០០​ល្ងាច​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៧ និង​ដកហូត​បានមក​វិញ​នូវ​ទូរស័ព្ទ​១​គ្រឿង នៅឯ​ផ្ទះ​បងប្អូន​របស់​ជនសង្ស័យ ស្ថិតក្នុង​ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោយពី​ឃាតករ​បានសម្លាប់ និង​យក​ទាំង​គ្រឿងអលង្ការ រួម​និង​ទូរស័ព្ទ ហើយ​រត់គេច​បាន​រយៈ​ពេល​២​ថ្ងៃនេះ ។​
​ជនសង្ស័យ​ជា​ឃាតករ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ យ៉ុង ឧ​ត្ត​ម «​ហៅ​ទន្សាយ​» ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​ស៊ីឈ្នួល​ដឹកគោ ស្នាក់នៅ​ក្បែរ​ផ្ទះ​ជនរងគ្រោះ​។ ចំ​ណែន​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ម៉ាន ស្រីមុំ អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស ស្នាក់នៅ​ជាមួយ​ឪពុក​ឈ្មោះ ទូ ល័ស​មាន និង​ម្ដាយ​ឈ្មោះ ជី​ត ម៉ ជា​ខ្មែរឥស្លាម មានមុខ​របរ​លក់​សាច់​គោ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ទន្លេសាប ក្នុង​ក្រុមទី​៦ ភូមិ​ដើ​គ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​៕

b-kill-g-cham-500x316