ភ្នំពេញ៖ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរមួយបានកើតឡើង រវាងរថយន្តហ៊ីយ៉ាន់ដាយដឹកដែក១គ្រឿង បានបុក គ្នាជាមួយរថយន្តម៉ាកកាមរីបាឡែន១គ្រឿងទៀតពេញទំហឹង បណ្ដាលឲ្យរងការខូចខាតក្រពឹតរួញមុខទាំង ស្រុងដូចគ្នា ហើយខណៈនោះអ្នកបើកបររថយន្តកូរ៉េដឹកដែក បានស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅ សង្គ្រោះបន្ទាន់ដល់មន្ទីរពេទ្យព្រះកុសុមៈ។ រីឯព្រូបានរងរបួសធ្ងន់ធ្ងរ និងត្រូវបានគេបញ្ជូនទៅសង្គ្រោះ បន្ទាន់នៅគ្លីនិកឯកជនឯចំការដូង ស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ដោយឡែកអ្នកបើកបរនិងជិះនៅក្នុង រថយន្តកាមរីបាឡែនមិនបានរងរបួសនោះឡើយ ព្រោះបានពោងសុវត្ថិភាពផ្ទុះការពារ។
ឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរនោះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចខាងត្បូងវត្តស្លែង ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដែលបានបើកបុកគ្នានោះ១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៏ស ពាក់ស្លាកលេខភ្នំពេញ2H-3361 ដឹកដែកហើយបុរសអ្នកបើកបរនិងព្រូមិនត្រូវបានគេស្គាល់ឈ្មោះនៅ ឡើយទេ រថយន្តនេះបានបើកបុកគ្នាជាមួយរថយន្តមួយគ្រឿងទៀត ម៉ាកកាមរីបាឡែនពណ៏ខ្មៅពាក់ស្លាក លេខភ្នំពេញ 2I-1166 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់។រថយន្តទាំងពីរគ្រឿងនោះបានរងការខូច ខាតខ្ទេចមុខទាំងស្រុងដូចគ្នា ហើយក្រោយពេលកើតហេតុ ក្រុមសង្គ្រោះអង្គភាព៧១១ របស់កងពលតូច លេខ៧០ បានដឹកអ្នកបើកបររថយន្តកូរ៉េទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ។ ប៉ុន្តែជាអកុសលបាន ស្លាប់នៅទីនោះ ចំណែកព្រូត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន ចំណែករថយន្តទាំងពីរគ្រឿងត្រូវបាន ក្រុមសង្គ្រោះខាងលើស្ទូចចេញពីកន្លែងកើតហេតុ បញ្ចៀសការកកស្ទះចរាចរនៅលើកំណាត់ផ្លូវនោះ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុរថយន្តទាំងពីរគ្រឿងនោះបានបើកបរបញ្ច្រាស់ទិសគ្នា ដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកដែក បានបើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ចំណែកឯរថយន្ត ម៉ាកកាមរីបាឡែនបានបើកបរធ្វើដំណើរ ក្នុងទិសដីពីត្បូងទៅជើងក្នុងល្បឿនលឿនដូចគ្នា លុះពេលទៅដល់ ត្រង់ចំណុចកើតហេតុ មិនដឹងថាមានបញ្ហាអ្វីទេទើបបុកគ្នាពេញទំហឹង បណ្ដាលឲ្យមានគ្រោះថ្នាក់បែបនេះ តែម្ដង។ក្រោយពេលកើតហេតុ នគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ បានចុះទៅធ្វើការវាស់វែង និងនាំយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅ ពេលក្រោយ៕