ភ្នំពេញ៖ទីតាំងកត់ឆ្នោតវៀតណាមដែលសមត្ថកិច្ចខណ្ឌមានជ័យធ្លាប់បង្ក្រាបបីទីតាំងកន្លងមកនៅភូមិសាស្ត្រទឹកដីស្ទឹងមានជ័យ ខណ្ឌមានជ័យត្រូវបានបើកដំណើរការវិញយ៉ាងរលូនសង្ស័យម្ចាស់ទីតាំងខាងលើចេះសិល និងចេះបំបាំងកាយខ្លួនមិនជាប់គុកថែមទាំងបន្តមុខរបរកត់កន្ទុយលេខវៀតណាមដោយសមត្ថកិច្ចមើលមិនឃើញដោយសារតែក្រុមនេះមានយន្តក្រាសៗ។
គួរបញ្ជាក់ផងដែរថា ទីតាំងទាំង៣ដែលលោក ហ៊ួ ម៉េងវ៉ាង អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌខណ្ឌមានជ័យធ្លាប់បានបង្ក្រាប និងឃាត់បានមេកន្ទុយលេខ ហើយក៏បានដោះលែងទៅវិញ រួចក្នុងទឹកដីសង្កាត់ស្ទឹងមានជ័យដែលមានលោក ឯម ភារី ជានាយរងប៉ុស្តិ៍ស្តីទី។ ទី១នៅខាងក្រោយផ្សារក្រមួនផ្លូវ២១៧ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យបានបើកកត់វិញ។ ទី២នៅដីថ្មីភូមិដំណក់ធំ២ សង្កាត់ស្ទឹងមានជ័យចាប់ហើយបើកវិញ និងទីតាំងទី៣ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យជាប់ខាងជាងផ្សារលឹមឈាងក្នុងភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យដំណើការឡើងវិញ មិនតែប៉ុណ្ណោះក៏មានបន្ថែមកន្លែងកត់ឆ្នោតផ្សេងទៀតនៅមូលដ្ឋានសង្កាត់ស្ទឹងមានជ័យជាច្រើនកន្លែង តែសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យឆ្លើយថា អត់ដឹង។ នេះបើយោងតាមការរាយការណ៍ពីមន្ត្រីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ៕