សោកនាដកម្ម​នៅ​ផ្លូវជាតិ​លេខ​៥! មនុស្ស​៤​នាក់​ស្លាប់ និង​៤​នាក់​របួស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 May, 2017 ក+ ក-

​ខេត្តកំពង់ឆ្នាំង​៖​យ៉ាងហោចណាស់​មនុស្ស​៤​នាក់​ស្លាប់ និង​៧​នាក់​ផ្សេងទៀត​រងរបួស ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ដ​កាមរី​បុក​ជាមួយ​រថយន្ដក្រុង​ដឹក​អ្នកដំណើរ​របស់ ក្រុមហ៊ុន ថោង​ស៊ី​ញ រួច​បន្ដ​ទៅបុក​រថយន្ដ​ធុន​ធំ​មួយគ្រឿង​ទៀត​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​យប់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៧ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៨-៤៩ ស្ថិតក្នុង​ភូមិ​ស្ពាន​ពោធិ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ​។​
​មន្ត្រី​ជំនាញ​នគរបាល​ចរាច​រណ៍​បាន​ឲ្យ​ដឹងថា មូលហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ គឺ​ដោយសារ​មកពី​រថយន្ត​កា​មេ​រី​គូថ​ប៉ោង បើក​ជែង​ជាមួយ​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​ទៀត (​ដឹក​ដំឡូង​មី​) ក្នុងស្ថានភាព​ផ្លូវ​គ្រោះថ្នាក់ ស្របពេល​មាន​រថយន្តក្រុង​ក្រុមហ៊ុន​ថោង​ស៊ី​ញ​មកដល់​ល្មម ក៏​បុក​គ្នា​ពេញទំហឹង បង្ក ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ជាច្រើន​នាក់ ។​
​សមត្ថកិច្ច​បន្តថា ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាល​ឲ្យ​មនុស្ស​ជិះ​ក្នុង​រថយន្ត​កា​មេ​គូទ​ប៉ោង​ស្លាប់​០៤​នាក់ ស្រី​០១​នាក់ និង​របួស​០៤​នាក់ (​ធ្ងន់​០៣​នាក់ ស្រី​០១​នាក់ )​។ អ្នករបួស និង​អ្នកស្លាប់ មាន​ទីលំនៅ​ភូមិ​ម្លូ​មឺ​ន ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល​។​
​បច្ចុប្បន្ន អ្នករបួស​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ដោយឡែក​អ្នកស្លាប់​សាច់ញាតិ​បាន​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

fn-2017-04-30-12-51-34-0fn-2017-04-30-12-51-34-1 fn-2017-04-30-12-51-34-3