២​នាក់​ប្តី​ប្រពន្ធ​ឆក់​ខ្សែភ្លើង​ស្លាប់ ខណៈ​យក​ម៉ូ​ទ័​រ​បូមទឹកភ្លៀង​ចេញពីផ្ទះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 May, 2017 ក+ ក-

​ភ្នំពេញ​៖​មាន​ករណី​ឆក់​ខ្សែភ្លើង​មួយ​បាន​បណ្តាល​ឲ្យ​បុរស​២​នាក់​ស្លាប់បាត់​បង់ជីវិត ខណៈពេលដែល​យក​ម៉ូ​ទ័​រ​បូម​មក​ទឹកភ្លៀង​ចេញ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​យក​ម៉ូ​ទ័​រម​ក​បូមទឹក ដែល​លិចចេញ​ពីក្នុងផ្ទះ តែ​ចៃដន្យ​ម៉ូ​ទ័​រ​បាន​ឆ្លងភ្លើង​ហើយ​បាន​ឆក់​ស្លាប់​ទាំង​២​នាក់​តែម្តង​។
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ធ្វើ​កោសល្យវិច័យ ហើយ​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

18236558_1869787323259829_725259449_o18217601_1869787346593160_1202581373_n18254578_1869787319926496_1488520867_n