ប្រទះឃើញ​សព​ឆេះខ្លោច​នៅ​ដីឡូត៍​មួយកន្លែង ក្នុងខណ្ឌដង្កោ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 May, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​រឹង​ក្រ​ញ៉​ង់​ម្នាក់ ដេកស្លាប់​យ៉ាង​អាណោចអាធ័ម ដោយ​ត្រូវ​ជន​មិន​ស្គាល់មុខ​ចាក់​សាំង​ដុត​សម្លាប់ ស្ថិតនៅក្នុង​ដីឡូត៍​មួយកន្លែង ក្នុង​សង្កាត់​ប្រទះ​ឡាង ខណ្ឌដង្កោ​។ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៧​នេះ​។​
​សេចក្ដីរាយការណ៍​បន្ត​ថា ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹងថា ក្រៅពី​សាកសព​នេះ គេ​ក៏​ឃើញ​មាន​រថយន្ត​កូរ៉េ​មួយគ្រឿង និង​កាន​សាំង​មួយ ស្ថិតនៅ​ក្បែរ​ទីតាំង​កើតហេតុ​ផងដែរ ដោយ​ពុំ​ឃើញ​មាន​ម្ចាស់​ឡើយ​។ សេចក្តីរាយការណ៍​បញ្ជា​ក់ថា ជុំវិញ​ករណី​ដ៏​រន្ធត់​នេះ​កម្លាំង​សមត្ថកិច្ច​កំពុង​ចុះ​ធ្វើការ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ ដើម្បី​វែកញែក​រក​មូលហេតុ​៕

fn-2017-05-04-08-38-38-1fn-2017-05-04-08-38-37-0