ការបោះឆ្នោត​ជុំ​ទី​០២ លោក Macron ទទួលបាន​ជ័យជម្នះ​៦៥%
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 May, 2017 ក+ ក-

​ប៉ារីស​៖​សារព័ត៌មាន BBC ចេញផ្សាយ​ថា លទ្ធផល​បណ្តោះអាសន្ន​ស​ម្រា​ប់​ការបោះឆ្នោត​ជុំ​ទី​០២ ជ្រើសរើស​ប្រធានាធិបតី​បារាំង​បាន​បង្ហាញថា លោក Emmanuel Macron បានទទួល​ជ័យជម្នះ​៦៥% លើ​លោកស្រី Marine Le Pen ដែល​នេះ​មានន័យថា លោក Macron នឹង​ក្លាយជា​ប្រធានាធិបតី​បារាំង​ទី​០៨ មាន​វ័យក្មេង​ជាងគេ​បំផុត នៅក្នុង​ប្រវត្តិសាស្ត្រ​បារាំង​។
​យោងតាម​លទ្ធផល​បោះឆ្នោត​បឋម អតីតរដ្ឋមន្ត្រី​សេដ្ឋកិច្ច ក្រោម​រដ្ឋាភិបាល​ប្រធានាធិបតី​បារាំង លោក ហ្វ្រ​ង់​ស័​រ ហូ​ឡង់ វ័យ​៣៩​ឆ្នាំ លោក Macron បានទទួល​សំឡេងគាំទ្រ​៦៥% ទល់នឹង ៣៥% របស់លោក​ស្រី Le Pen​។
​នេះ​គឺជា​លើកទីមួយ​ហើយ ក្នុង​រយៈពេល​ជាង​៦០​ឆ្នាំ​មកនេះ ដែល​ប្រធានាធិបតី​បារាំង មិនមែនជា​បេក្ខជន​មកពី​គណបក្ស​សង្គម និយម ឬក៏​សាធារណរដ្ឋ ដែល​តែងតែ​ផ្លាស់​វេន​គ្នា​ដឹកនាំ​បារាំង​។ លោក Emmanuel Macron អាច​នឹង​ការស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី ថ្មី​នៅ​ពាក់កណ្ដាល​ខែឧសភា​នេះ ពោលគឺ​មុន​ការបោះឆ្នោត​សភា ដែល​នឹងត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១១ និង​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៧ ដើម្បី​ជ្រើសតាំង​សមាជិកសភា​៥៧៧​នាក់​៕

emmanuel-macron-a-bordeaux-le-9-mai-2016_5595971-2