ខ្យល់​កន្ត្រាក់​បោក​ដួលរលំ​ផ្ទះ​ពលរដ្ឋ​៤​ខ្នង ប៉ើង​ដំបូល​១៤​ខ្នង និង​រន្ទះបាញ់​គោ​ងាប់​៣​ក្បាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 May, 2017 ក+ ក-

​ខេត្តស្វាយរៀង​៖​ស្រុក​ចំនួន​២​នៅក្នុង​ខេត្តស្វាយរៀង​បាន​ជួប​គ្រោះថ្នាក់​ធម្មជាតិ​ចំនួន​២​លើក​ដោយមាន​ភ្លៀង​ធ្លាក់​លាយឡំ​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​៤​ខ្នង​ត្រូវបាន​ដួលរលំ និង​ផ្ទះ​១៤​ខ្នង​ទៀត​ប៉ើង​ដំបូល​រង​ការខូចខាត​ស្ទើ​ទាំងស្រុង​និង​សត្វ​គោ​ចំនួន​៣​ក្បាល​ងាប់​ដោយសារ​រន្ទះបាញ់​ផងដែរ​។ ហេតុការណ៍​ដ៏​អាក្រក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៣ និង​៣០​នាទី​ថ្ងៃ​០៩ ខែឧសភា ឆ្នាំ​២០១៧​។
​បើ​យោងតាម​មន្ត្រី​សាលាស្រុក​ចន្ទ្រា​ឈ្មោះ រដ្ឋា បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌​យើង​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៧ មាន​ភ្លៀងខ្យល់​កន្ត្រាក់​ដួ​រលំ​ផ្ទះ​០៤ ខ្នង របើក​ដំបូល​១៤​ខ្នង​ក្នុងនោះ​ឃុំ​ដែល​ទទួលរង​គ្រោះ ៖ ទី​១.​ឃុំ​ទួល​ស្តី ដួលរលំ​ផ្ទះ​២​ខ្នង របើក​ដំបូល​១១​ខ្នង , ភូមិ​ដូន​ទៃ​រលំ​១​ខ្នង របើក​ដំបូល​១០​ខ្នង​។ ទី​២. ឃុំ​សំរោង ស្រុក​ចន្ទ្រា មាន​គ្រោះធម្មជាតិ (​ខ្យល់​កន្ត្រាក់​ដួល និង​របើក​ដំបូលផ្ទះ​ចំនួន​៧​ខ្នង ក្នុងនោះ​ខូច​ទាំងស្រុង​ចំនួន​២​ខ្នង​។ ដោយឡែក​នៅ​ថ្ងៃ​ដដែល​ម៉ោង​១៥ និង​០០ នាទី ភូមិ​ត្រោក​ធំ ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយជ្រំ​គោ​ចំនួន​០៣​ក្បាល​ត្រូវ​រន្ទះបាញ់​ងាប់​ផងដែរ​៕

18424589_1873740592864502_1639683048_n18450184_1873740649531163_643604491_n18386913_1873740656197829_1750526114_n