រថយន្ត​បាត់​ម្ចាស់​! ទុកចោល​៤​យប់​៤​ថ្ងៃ មិនដឹង​ម្ចាស់​ទៅណា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 May, 2017 ក+ ក-

​ដោយ​៖​បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​៖​រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​ខៀវ​មួយគ្រឿង ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ ឃើញ​ចត​ទុកចោល អស់​រយៈពេល​៤​យប់​៤​ថ្ងៃ​ទៅហើយ នៅតែ​មិនឃើញ​ម្ចាស់​មក​យក​ទៀត មិនដឹងថា​រថយន្ត​មាន​បញ្ហា​អ្វី ហើយ​ម្ចាស់​ក៏​មិនដឹងថា​ទៅដល់​ទីណា​? តាំង​ម៉ោង​២០​ថ្ងៃទី​៦​ខែឧសភា​ឆ្នាំ​២០១៧ ដោយមាន​ការសង្ស័យ​ឡើងៗ ទើប​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​នគរបាល​ឲ្យ​ចុះទៅ​ពិនិត្យមើល ក៏មាន​ការភ្ញាក់ផ្អើល​តែម្តង​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១០​ខែឧសភា ឆ្នាំ​២១០៧ នៅក្នុង​បុរី​ឯករាជ្យ​២ មុខផ្ទះ​លេខ​៤៤L ផ្លូវ​បេតុង​លេខ​១ ភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។ រថយន្ត​ខាងលើ​ម៉ាក​សាំ​យ៉ុង ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 2A-1458 មិន​ស្គាល់​ម្ចាស់​។​
តាម​ប្រជាពលរដ្ឋ​នៅក្បែរ​នោះបាន​ឲ្យ​ដឹងថា រថយន្ត​ខាងលើ​ត្រូវបាន​គេ​ឃើញ បើក​យកមក​ចត​ចំណុច​ខាងលើ​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​០៦ ខែឧសភា​មក​ម្លេះ មិនបាន​ចាប់អារម្មណ៍ ក្រោយពី​អ្នកបើក បើក​ទុកចោល​ហើយ ស្មានតែ​ព្រឹក​ឡើងមក​យកចេញ ផ្ទុយទៅវិញ​អស់​រយៈពេល​៤​យប់​៤​ថ្ងៃ​ទៅហើយ​នៅតែ​មិនឃើញ​ម្ចាស់​ទៀត ទើប​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១០ នេះ​នាំគ្នា​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ​ក​យ​ចុះ​ពិនិត្យមើល​ជាក់ស្តែង​។​
រថយន្ត​ខាងលើ បើតាម​ពិនិត្យមើល​ជាក់ស្តែង​ផ្នែក​ខាងក្នុង​មាន កម្ទេចកម្ទី សំបក​ផ្លែឈើ បន្សល់ទុក សង្ស័យ​ជា​រថយន្ត​ទើប​ទំនិញ​ផ្លែឈើ ក្រោយពេល​ពិនិត្យ​រថយន្ត​ខាងលើ​ហើយ រក​ម្ចាស់​មិនឃើញ ទើប​នគរបាល អូស​រថយន្ត​ខាងលើ​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ រង់ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​ជា​ក្រោយ​៕

18406006_1873757202862841_150123885_o18406194_1873757216196173_837438125_o 18426077_1873757192862842_479083475_o