ស្ត្រី​កូនខ្ចី​ទើប​២​ខែ​ម្នាក់ដេក​ស្លាប់​ក្នុង​បន្ទប់ទឹក សង្ស័យ​​ករណី​ឃាតកម្ម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 May, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ ស្ត្រី​កូនខ្ចី​ទើប​២​ខែ​ម្នាក់​ត្រូវបាន​ប្រទះឃើញ​ដេកស្លាប់​ក្នុង​បន្ទប់ទឹក ដែល​ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៧ នៅផ្ទះ​លេខ​I12 ផ្លូវ​20k ក្រុម​៨ ភូមិ​ចំការ​ឳ​ឡឹ​ក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ជនរងគ្រោះ​ឈ្មោះ ទូច ម៉ា​រី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរប​r​នៅផ្ទះ មាន​ប្តី​ឈ្មោះ ឃឹម សុខ​ឃួន អាយុ​៣៧​ឆ្នាំ មុខរប​r​លក់​បន្លែ និង​មាន​កូនតូចៗ​៤​នាក់​ស្រី​ម្នាក់ ទើបតែ​អាយុ​២​ខែ អ្នក​ទាំង​២​មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​ប៉ះ ឃុំ​កោះធំ ស្រុក​កោះធំ ខេត្តកណ្តាល​។​
​តាម​ប្រ​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា ស្ត្រី​រងគ្រោះ​នៅផ្ទះ​តែ​២​នាក់ កូនតូច​ទើប​សម្រាល​បាន​អាយុ​២​ខែ ដោយ​ប្តី​ចេញទៅ​ខេត្ត​បាត់​ដើម្បី​ទៅយក​បន្លែ​លក់ ចំណែក​កូនៗ​៣​នាក់​ទៀត​ទៅ​រៀន​។ លុះ​កូនច្បង​ចេញពី​សាលារៀន​វិញ មិនឃើញ​ម្តាយ​មើល​ប្អូន ក៏​ដើរ​ចូលទៅ​ក្នុងផ្ទះ ក៏​តែ​ស្រាប់តែ​ឃើញ​ម្តាយ​ដេក​ផ្កាប់មុខ​ធ្វើអោយ​រូបគេ​ភ័យ​រត់​ចេញមកក្រៅ​ហៅ​អ្នកជិតខាង​ជួយ​។ ប្រភព​ដដែល​បន្តថា ភ្លាមនោះ​ក៏​នាំគ្នារ​ត់ទៅ​មើលឃើញ​ជនរងគ្រោះ​ដេក​បែបនេះ​ក៏​លើក​ផ្ងារ​រួច​ធ្វើ​ចលនា​ប៉ះ​ដូង តែ​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ ទើប​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​អន្តរាគមន៍​ភ្លាមៗ​តែម្តង​។​
​ក្រោយ​កើតហេតុ​បងប្អូន​ជនរងគ្រោះ​មកដល់​ក៏​នាំគ្នា​ឡើងទៅ​មើល​ក្នុង​បន្ទប់​ជនរងគ្រោះ​បាន​បាត់​ទូដែក​មួយ​ទើប​សង្ស័យថា ជា​អំពើ​ឃាតកម្ម​។ ទោះជា​យ៉ាងណា​សមត្ថកិច្ច​បានធ្វើ​កោសល្យវិច័យ​ជុំវិញ​កន្លែងកើតហេតុ ដោយ​ជំ​ហ៊ាន​ដំបូង​សន្និដ្ឋានថា ជា​ករណី​ប្លន់​រួច​សម្លាប់​៕

image1-6image2-5 image3-5