ឃាត់ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿងញៀន ដកហូត​ថ្នាំញៀន​ច្រើនគីឡូ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 May, 2017 ក+ ក-

​ភ្នំពេញ​៖​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ​យ័​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ដែលជា​មេក្លោង​ចែកចាយ​គ្រឿងញៀន​ម្នាក់​រួម​និ​ថ្នាំញៀន​៨​កញ្ចប់​ធំ​និង​មួយកញ្ចប់​តូច​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល​ថ្ងៃទី​១២​ខែមេសា​ឆ្នាំ​២០១៧​ស្ថិតនៅ​ចំណុច​ផ្លូវ​បេតុង​ភូមិ​ថ្មគោល​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ​សែន​ជ​យ័​រា​ជនី​ភ្នំពេញ​។​
​លោក​វរ​សេនី​យ៏​ឯក​យឹម​សារ៉ាន់​បានអោយដឹងថា​ដោយមាន​ការ​រាយ​ការ​ណ៏​ពី​ប្រជាពលរដ្ឋ​ថា​នៅ​ចំនុច​ខាងលើ​មានការ​ជួញដូរ​ថ្នាំញៀន​យ៉ាង​គគ្រឹកគគ្រេង​ខ​ណះ​ពេល​ទទួលបាន​ព​ត័​មាន​នេះ​ភ្លាម​លោក​ក៏បាន​បញ្ជារ​កម្លាំង​ជំនាញ​អោយ​ចុះទៅ​ស្រាវជ្រាវ​ជា​លទ្ធផល​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ​យ័​បាន​ឃាត់ខ្លួន​បាន​មេក្លោង​ចែកចាយ​គ្រឿងញៀន​បាន​ម្នាក់​រួម​និង​វត្ថុ​តាំ​ថ្នាំញៀន​៨​កញ្ចប់​ធំ​និង​១​កញ្ចប់​តូច​រួម​ទាំ​សម្ភា​រះ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​
​សមត្ថកិច្ច​បានអោយដឹង​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ជា យ៉េ​ង អាយុ​៣១​ឆ្នាំ មុខរបរ​លក់​ថ្នាំញៀន ស្នាក់​នៅផ្ទះ​ឃាត់ខ្លួន​ខាងលើ​។ បច្ចុប្បន្ន​ជន​ស​ង្ស​យ័​ខាងលើ​រួម​និង​វត្ថុ​តាំង​ត្រូវបាន​ប​ញ​ហ​ជូនទៅ​កាន់​អធិការ​ខណ្ឌ​ពោធិ​សែន​ជ​យ័​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់​តាមផ្លូវ​ច្បាប់​៕

18471873_1874669449438283_468674952_o18426893_1874669459438282_1768862015_o 18452729_1874669426104952_1435282825_o