រថយន្ត​៣​គ្រឿង​បុក​គ្នានៅផ្លូវជាតិលេខ៤ ​ស្លាប់​៤​នាក់ របួស២១​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 May, 2017 ក+ ក-

ខេត្តកំពង់ស្ពឺ ៖ យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា មនុស្ស​៤​នាក់​បាន​ស្លាប់ និង​២១​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​ស្រាល ក្នុង​ហេតុការន៍​រថយន្ត​៣​គ្រឿង​បុក​គ្នា នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​40-41 ស្ថិតនៅ​ភូមិ​រំលោង ឃុំ​វល្លិ​ស រ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៧​នេះ​។​
​រាយការណ៍​បន្តា​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង ដោយមាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ានដាយ​ពណ៌​ស (​ឡាន​បែន​) ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-2933 មិន​ស្គាល់​អ្នកបើកបរ​(​ចុះ​រត់​គេចខ្លួនបាត់​) បើកបរ​ពី​លិចទៅ​កើតមក​ដល់​ចំណុច​ខាងលើ បាន​បុក​រថយន្ត​មួយគ្រឿង ម៉ាក​ហ៊ីយ៉ានដាយ ពណ៌​ខៀវ (​ឡាន​ការ៉េ​) ពាក់​ស្លាក​លេខ​ភ្នំពេញ 2J-0849 បើកបរ​ដោយ​ឈ្មោះ រឹត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ត្បែ​ស ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង បើកបរ​បញ្ច្រាសទិស​គ្នា​បណ្ដា​ឲ្យ​ក្រឡាប់​ផ្ងា​ជើង រួច​រថយន្ត​បែន​ក៏​រេ​ចង្កូត​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​សាំ​យ៉ុង​(​ប្រភេទ​ទេសចរណ៍​) ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-4362 បើកបរ​ពី​កើតមក​លិច បណ្ដាល​ឲ្យ​ស្លាប់​៤​នាក់ និង​របួស​២១​នាក់ ក្នុងនោះ​ស្រី​១០​នាក់​។​
​ទោះជា​យ៉ាងណា​សេចក្តីរាយការណ៍​ខាងលើ​បញ្ជាក់ថា ចំនួន​អ្នកស្លាប់​អាច​បន្ត​កើនឡើង​ទៀត ព្រោះ​អ្នករបួស​ខ្លះ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​។ មកដល់​ម៉ោង​ប្រមាណ​៩ និង​២០​នាទី បញ្ហា​ការកកស្ទះ​ចរាចរណ៍​បាន​កើតឡើង​យ៉ាងខ្លាំង នៅ​ចំណុចកើតហេតុ ដោយ​កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់​បាន​ទៅ​ជួយ​អន្តរាគមន៍​ជា​បន្តបន្ទាប់​៕

fn-2017-05-15-09-21-48-0fn-2017-05-15-09-21-48-1 fn-2017-05-15-09-21-48-3 fn-2017-05-15-09-30-10-0 fn-2017-05-15-09-30-10-1