នារី​ម្នាក់ស្លាប់ និង​របួស​១១​នាក់ក្នុងករណី​ក្រឡាប់​រថយន្ត​ក្រុម​អប្សរា​តន្ត្រី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 May, 2017 ក+ ក-

​ខេត្ត​ត្បូងឃ្មុំ ៖ ​ក្រឡាប់​រថយន្ត​ក្រុម​តន្ត្រី​អប្សរាបណ្តាល​ឲ្យ​នារី​ម្នា​ក់បាន​ស្លាប់​ម្នាក់​និង​១១​នាក់​ផ្សេងទៀត​រងរបួស ។ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​លើផ្លូវ​ក្រាល​គ្រួស​ក្រហម ស្ថិតក្នុង​ភូមិ​ឈូក ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។​
​តាម​មន្ត្រីនគរបាល​ស្រុក​ក្រូចឆ្មារ បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ក្រុម​ដ​ន្ត្រី បាន​ចេញពី​លេងភ្លេង នៅ​ឃុំ​ប៉ឹ​ស​២ ក្នុងស្រុក​ក្រូចឆ្មារ ដែលមាន​មនុស្ស​២០​នាក់ និង​សម្ភារៈ​ភ្លេង ដឹក​រថយន្ត​មួយគ្រឿង​ម៉ាក ហ៊ីយ៉ាន់ដាយ លុះ​មកដល់​ចំណុចកើតហេតុ ចង្កូតរថយន្ត មាន​បញ្ហា ចង្កូត ទើប​ធ្វើ​ឲ្យ​រថយន្ត​ក្រឡាប់ ធ្លាក់​ពី​ថ្នល់​ដែលមាន​កម្ពស់​ជិត​១០​ម៉ែត្រ​ឯណោះ​។​
​ហេតុការណ៍​នោះ បានធ្វើ​ឲ្យ​នារី​ម្នាក់​ឈ្មោះ​រុន សីលា អាយុ​២៩​ឆ្នាំ​ស្លាប់​នៅ​កន្លែងកើតហេតុ ។ ដោយឡែក មនុស្ស​១១​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ និង​ស្រាល ក្នុងនោះ​បុរស​ចំនួន​៥​នាក់ និង​ស្រី​៦​នាក់ ហើយ​អ្នករបួសធ្ងន់​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​។​
​តាម​មន្ត្រីនគរបាល​ឲ្យ​ដឹងថា នារី​រងគ្រោះ​ដល់​ស្លាប់មាន​ទីលំនៅ​ក្នុង​សង្កាត់​បឹងត្របែក ខ័​ណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ​៕

timthumb