បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ ជល់​មាន់​មួយកន្លែង​ដកហូត​បាន​មាន់​៤​ក្បាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 May, 2017 ក+ ក-

​ដោយ ៖ ប៉ែន សុផល​
​បាត់ដំបង ៖ កំលាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រុក្ខ​គី​រី​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ល្បែងស៊ីសង​ជល់​មាន់​១​កន្លែង​ដកហូត​បាន​មាន់​ជល់​ចំនួន​៤​ក្បាល ម៉ូតូ​៥​គ្រឿង និង​សម្ភារៈ​មួយចំនួន​។​
លោក វរសេនីយ៍ទោ ស៊ា ធី អធិការ​នគ​បាល​ស្រុក​រុក្ខ​គី​រី បាន​ប្រាប់​អោយដឹងថា ក្នុង​កិច្ចប្រតិបត្តិការ​ចុះបង្ក្រាប​ករណី​ល្បែងស៊ីសង​ជល់​មាន់​ខាងលើនេះ​បានធ្វើ​ឡើង​នៅ វេលា​ម៉ោង​១៤ និង​៣០​នាទី ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​តា​ព្រាត ឃុំ​មុខរា​ហ៍ ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង​។ លោក​បន្តថា ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើនេះ​សមត្ថកិច្ច​ជំនាញ​របស់លោក​មិនអាច​ធ្វើការ​ឃាត់​បាន​អ្នកលេង​នោះទេ ដោយសារ​មានការ​ភ្ញាក់ផ្អើល​ដឹងខ្លួន​ទាន់​ក៍បាន​នាំគ្នា​រត់​ចែក​ជើង​គ្នា​អស់​បន្សល់​តែ​វត្ថុតាង​មួយចំនួន​រួមមាន ៖ មាន់​ជល់​ចំនួន​៤​ក្បាល សង្វៀន​ចំនួន​១ ស៊ុំ​ក្រុងមាន់​ចំនួន​៣ ជញ្ជីង​ថ្លឹង​មាន់​ចំនួន​១ និង​ម៉ូតូ​ចំនួន​៥​គ្រឿង​។​
បច្ចុប្បន្ន​សម្ភារៈ​វត្ថុតាង​ដកហូត​បាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​មុខរា​ហ៍​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕

18552781_1876719752566586_572573358_o18518554_1876719745899920_605972608_n18519219_1876719765899918_1066101476_o18579125_1876719775899917_1925286770_n