វ៉ៃខ្នោះបុរសអាយុ​៥៥​ឆ្នាំ រំលោភ​ក្មេងស្រី​អាយុ​១២​ឆ្នាំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 May, 2017 ក+ ក-

​ខេត្តស្ទឹងត្រែង ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តស្ទឹងត្រែង​ធ្វើការ​ឃាត់ខ្លួន​បុរស​ល្មោភកាម​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​អនីតិជន ដែល​ករណីនេះ​បានកើត​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៧ ឧសភា ២០១៧ ស្ថិតនៅ​ចំណុច​គីឡូម៉ែត្រ​លេខ​១៤ ភូមិ​សាមគ្គី សង្កាត់​សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង​។​
​បុរស​ចំណាស់​ល្មោភកាម​នោះ​មានឈ្មោះ លន់ សុផល ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ ចំណែកឯ​ក្មេងស្រី​អនីតិជន​អាយុ​១២​ឆ្នាំ​។ ក្រោយ​ធ្វើការ​ចាប់ខ្លួន សមត្ថកិច្ច​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

Untitled-1