បើករថយន្ត​បុក​ចូល​តំបន់​មនុស្ស​ដើរ​កម្សាន្ត​ក្នុង​ទីក្រុង New York ស្លាប់ និង​របួស​ជាង​២០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 May, 2017 ក+ ក-

អាមេរិក ៖ មនុស្ស​យ៉ាងហោចណាស់​ប្រមាណ​២០​នាក់​ទទួល​រងរបួស និង​ម្នា​ក់បាន​ស្លាប់​ក្នុងករណី​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន​មួយគ្រឿង​បាន​បើកចូលទៅ​ក្នុង​តំបន់​សម្រាប់​មនុស្ស​ដើរ​នា​តំបន់ Times Square និង​ជា​តំបន់​ពាណិជ្ជកម្ម​, តំបន់​ទេសចរណ៍ និង​មជ្ឈមណ្ឌល​កម្សាន្ត ក្នុង​ទីក្រុង New Yok សហរដ្ឋអាមេរិក​។​
​ប៉ូលិស​នៅ​ទីក្រុង New York សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​៧​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ជួយសង្គ្រោះ​ហើយ ខណៈ​ម្នា​ក់បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។ នេះ​បើ​យោងតាម​សារព័ត៌មាន BBC​។​
​ទោះបីយ៉ាងណា​ប៉ូលិស​បាន​អះអាង​ករណី​គ្រោះថ្នាក់​ខាង​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម​នោះទេ​៕

fn-2017-05-19-00-02-12-3