ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ករណី​កែច្នៃ​កាំភ្លើង​ខុសច្បាប់ និង​គ្រឿងញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 May, 2017 ក+ ក-

ដោយ ៖ ប៉ែន សុផល
​ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី​ចំនួន​៦​ជា​បន្តបន្ទាប់​ក្រោយពី​បាន​កែច្នៃ​អាវុធ​ខុសច្បាប់ និង​ជួញដូរ​គ្រឿងញៀន​ជាច្រើន​ខាំ ដែល​ការឃាត់ខ្លួន​នវ​ធ្វើឡើង​នៅ​រំលងអធ្រាត្រ​ថ្ងៃទី​២០​ឈានចូល​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៧​។​
​កម្លាំង​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​នៅ​រំលងអធ្រាត្រ​ថ្ងៃទី​២០​ឈានចូល​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៧​បាន​ចុះ​ស្រាវជ្រាវ​ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ដីការ​ចាប់ខ្លួន​ពីបទ​កែច្នៃ​អាវុធ​ខុសច្បាប់ និង​បក្សពួក​ចំនួន​២​នាក់​ទៀត​ឈ្មោះ​ជា បូ​ណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ​និង​ម្នាក់ទៀត​ឈ្មោះ​ឈឿន រតនា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​ទាំងពីរ​នាក់​រស់នៅក្នុង​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង ខណៈ​បក្សពួក​២​នាក់​ខាងលើ​នាំយក​អាវុធ​ប្រភេទ​កា​៥៩​មួយ​ដើម​ប្រគល់អោយ​ទៅ​ឈ្មោះ​នូវ សៅ​រ៉ា​ហៅ​ក្រឹ​ងក៍​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​នៅតាម​ផ្លូវ​ចំណុច​ភូមិ​អូរ​ម៉ា​ល់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង​។​
​ការឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ខាងលើ​សមត្ថកិច្ច​ស្រាវជ្រាវ​បន្ត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ប្តី ប្រពន្ធ​២​នាក់​ទៀត​ពាក់ព័ន្ធ​បញ្ហា​គ្រឿងញៀន​ជាង​៣​ខាំ ការឃាត់ខ្លួន​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ត្រង់ចំណុច​ភូមិ​រំចេក​៣ សង្កាត់​រត​នះ ក្រុង​បាត់ដំបង​។ ជនសង្ស័យ​ជា​ប្តី​ឈ្មោះ រឹទ្ធ ដា​រ៉េត អាយុ​២៤​ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ សុទ្ធ វ​ណ្ណះ អាយុ​១៦​ឆ្នាំ​នៅ​ស្រុក​ក្រូចឆ្មា ខេត្តកំពង់ចាម​ដែល​ស៊ីឈ្នួល​អោយឈ្មោះ អ៊ូ នាំយក​ថ្នាំញៀន​ពី​ភ្នំពេញ​មក​ចែកចាយ​នៅក្នុង​ខេត្តបាត់ដំបង​រួមទាំង​បាន​រកឃើញ​នូវ​អាវុធ​កា​៥៩​មួយ​ដើម​បន្ថែមទៀត និង​រថយន្ត​១​គ្រឿង​ផងដែរ​។​
ពាក់​ព​ន្ធ័​នឹង​អាវុធ​ដែល​សមត្ថកិច្ច​រឹបអូស​បាន​ខាងដើម​កម្លាំង​បង្ការ​បង្ក្រាប​ដែល​ដឹកនាំ​ដោយ​លោក​ឈឿង គឹម​សុង បាន​ចុះ​ស្រាវជ្រាវ​បន្ត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បន្ថែមទៀត​ជា​ប្រភពដើម​ដែល​ជួញដូរ​អាវុធ​ខុសច្បាប់​អោយ​ជន​ពាក់​ពន្ធ​ខាងលើ ជនសង្ស័យ​ចុងក្រោយ​ឈ្មោះ កាន ដា​រ៉េត រស់នៅ​ស្រុក​រត​នះ​មណ្ឌល ខេត្តបាត់ដំបង​៕
វត្ថុតាង​ទាំងអស់​ដែល​សមត្ថកិច្ច​រឹបអូស​បាន​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​ម៉ា​ទឹកកក​ចំនួន​៥​ថង់ ទម្ងន់​៣២៦,៥២​ក្រាម អាវុធខ្លី​ម៉ាក​កា​៥៩​ចំនួន​២​ដើម គ្រាប់​១​បង់ រថយន្ត​១​គ្រឿង ម៉ូតូ​៣​គ្រឿង​និង​សម្ភា​រះ​ពាក់​ព​ន្ធ័​មួយចំនួនទៀត​៕

18624456_1878879262350635_2125833696_n 18624668_1878879255683969_1113406291_n 18643593_1878879289017299_1667108241_n 18644603_1878879272350634_1431610504_n

18601506_1878862189019009_1478731384_n18622785_1878862209019007_419740968_n 18623004_1878862215685673_690723135_n