លោ​កឱម យ៊ិ​ន​ទៀង ប្រតិកម្ម​នឹង​ការ​រិះគន់ថា មិន​ចាប់​មន្ដ្រី​ធំ ចាប់​តែម​ន្ដ្រី​តូចតាច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 February, 2015 ក+ ក-

​ភ្នំពេញ​៖ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ (​អ​.​ប​.​ព​) បាន​ប្រតិកម្ម​នឹង​ការរិះគន់​ដែលថា អ​.​ប​.​ព មិន​ចាប់​មន្ដ្រី​ធំ ចាប់​តែម​ន្ដ្រី​តូច​។ លោក​ថា យើងខ្ញុំ​គ្មាន​ទ្រី​ស្តី​ចាប់​តែ​តូច​អត់​ចាប់​ធំ រឺ​ចាប់​តែ​ធំ​អត់​ចាប់​តូច​នោះទេ​។​

លោក​ទេស រដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធាន អ​.​ប​.​ព ក្នុង​ពិធី​ធ្វើ​បទឧទ្ទេសនាម នៅ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ដោយ​លើកឡើងថា «​យើងខ្ញុំ​គ្មាន​ទ្រី​ស្តី ចាប់​តែ​តូច​អត់​ចាប់​ធំ រឺ​ចាប់​តែ​ធំ​អត់​ចាប់​តូច​នោះទេ ការនិយាយ​ចឹ​ង​វា​ខុសច្បាប់ យើង​ចាប់​ទាំងអស់ កន្លងមក​គឺ​យើង​បានធ្វើ ប៉ុន្តែ​អ្នកឯង​បិទ​ភ្នែក​និយាយ​»​។

លោក​បានបញ្ជាក់ ថា «​ការចាប់​រឺ​មិន​ចាប់​អាស្រ័យទៅលើ ភ័ស្តុតាង​ដែលមាន​ជាក់ស្តែង និង​រឹងមាំ និង​ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌​ជាទីបំផុត ដោយ​លោក​បាន​ហៅថា ការលើកឡើង​បែបនេះ គឺជា​នយោបាយ​ប៉ុណ្ណោះ​»​។​

គួរ​រំលឹក​ផងដែរ​ថា កន្លងទៅ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នកឃ្លាំមើល​បញ្ហា​សង្គម​មួយចំនួន បាន​រិះគន់​ទៅលើ​ចំណាត់ ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល មិន​ចាប់​មន្ដ្រី​ធំ ចាប់​តែម​ន្ដ្រី​តូច ឬ​រិះគន់ ថា អង្គភាព​ចាប់​តែម​ន្ដ្រី​ធំ មិន​ចាប់​មន្ដ្រី​តូច ដែល​ធ្វើ​ដោយ​គ្មាន​តម្លាភាព​។​

សូម​ជម្រាបជូន​ថា អ​.​ប​.​ព មាន​បេសកកម្ម​ដឹកនាំ ការប្រយុទ្ធប្រឆាំង នឹង​អំពើពុករលួយ​គ្រប់​រូបភាព គ្រប់​វិស័យ និង​គ្រប់​ជាន់ថ្នាក់ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ការចាត់វិធានការ​អប់រំ បង្ការ ទប់ស្កាត់​និង​អនុវត្ត​ច្បាប់​បង្ក្រាប​បទល្មើស ពុករលួយ​ដោយ មានការ​ចូលរួម​ពី​សាធារណៈជន និង ប្រតិបត្តិការ ដែលមាន​ប្រជាជន​កម្ពុជា​ប្រមាណ​៧០% បាន​គាំទ្រ និង​ទទួលស្គាល់ថា​រាជរដ្ឋាភិបាល មាន​ឆន្ទៈ​ក្នុងការ​ប្រយុទ្ធប្រឆាំង អំពើពុករលួយ​។​នេះ​បើ​ការអះអាង​របស់ លោក​ទេសរដ្ឋមន្ដ្រី​ឱម យ៉ិនទៀង​៕